ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន គ្រូបង្រៀន​អង់គ្លេស​រឿង​រួម​ភេទ​ជាមួយ​កុមារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថា​ន់ ឡេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ លោក ថា​ន់ ឡេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់ ពី​បទ​.​ទិញ​ពេ​ស្សា​ចារ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ តាម​បញ្ញា​ត​មាត្រា​៤៣ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួយ​ដូរ​មនុស្ស និង ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ជនសង្ស័យ​ឈ្មោះ LORYMAN STEPHEN JOHN ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ភាសារ​អង់គ្លេស ស្នាក់​នៅផ្ទះ​ជួល​ដី​ឡូត៍​លេខ​១៩ ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​លើ​ការ​ចោទ ពី​ករណី​ប្រព្រឹត្ត​អំពើ​ទិញ​ពេស្យាចា​កុមារ​។

អង្គហេតុ​ពាក់ព័ន្ធ​សំណុំរឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើការ​លួងលោម​ឲ្យ​ប្រាក់​ទិញ​ទូរស័ព្ទ​ឲ្យ ទិញ​ចំណីអាហារ នាំ​ដើរ​លេង ទិញ​សម្លៀក​បំពាក់ ទិញ​សម្ភារ​សិក្សា ទិញ​កង់ និង​របស់របរ​ប្រើប្រាស់​ផ្សេង​ទៀត ដើម្បី​អូស​ទាញ​ក្មេង​ប្រុស​ចំនួន​៤​នាក់​នោះ នាំ​ចូល​ទៅ​ផ្ទះ​ជួល​របស់​ខ្លួន ក្នុង​គោលដៅ​ប្រព្រឹត្ត​អំពើ​អាណា​ចារ​លើ​កុមារ​។ ដោយ​ការ​ស៊ើបអង្កេត​មើល ឃើញ​សកម្មភាព ជនសង្ស័យ​ធ្វើ​ដូច្នោះ សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា សហការ​ជាមួយ​មូលដ្ឋាន​ដើម្បី​ចូល​ត្រួតពិនិត្យ​។ លុះ​ពេល​ចុះ​ឆែកឆេរ​ទៅ បាន​រក​ឃើញ​នៅ​ក្នុងផ្ទះ​ជួល​នោះ មាន​កុមារ​ចំនួន​៤​នាក់ ដែល​ជា​ជន​រង​គ្រោះ ហើយ​សមត្ថកិច្ច​រំដោះ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

នៅ​សមត្ថកិច្ច​ដើមបណ្តឹង​ដែល​ជា​អាណាព្យាបាល​កុមារ​រង​គ្រោះ រួម​ទាំង​សាក្សី បាន​បំភ្លឺ​ប្រហាក់ប្រហែល​គ្នា​ថា ជនសង្ស័យ​បាន​ប្រើ​មធ្យោបាយ ដើម្បី​ទាក់ទាញ​កុមារ​រង​គ្រោះ​នាំ​ទៅ​ប្រព្រឹត្ត​អំពើ​រួម​ភេទ និង រំលោភ​បំពាន​លើ​ផ្លូវភេទ​កុមារ​នោះ​។ ដោយ​យោង​ទៅ​លើ​ចម្លើយ​សារភាព​ជនសង្ស័យ និង​ការ​បំភ្លឺ​ពី​ដើមបណ្តឹង សមត្ថកិច្ច​បាន​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់​ពិតជា​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​ជនសង្ស័យ ទើបបាន​នគរបាល​នាយក​ដ្នា​ន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ