ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​គ្រោង​នឹង​ជំនុំជម្រះ មេដឹកនាំ​សហជីព​កម្មករ​ដើមខែ​ធ្នូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ជួង…

រាជធានី​ភ្នំពេញ ៖ លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ ជនជាប់ចោទ លោក អាត់ ធន់ និង​លោក ប៉ាវ ស៊ី​ណា ឲ្យ​ចូល​ទៅ​កាន់​បន្ទប់ សវនាការ ទី​១​ជាន់​ទី​១​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចូល​សវនាការ​ពី​ដំណើររឿង ឈ្មោះ អាត់ ធន់ ឈ្មោះ ម៉​ម ញឹ​ម ឈ្មោះ ប៉ាវ ស៊ី​ណា ឈ្មោះ ជា មុន្នី ឈ្មោះ រ៉ុ​ង ឈុ​ន និង យ៉ាង សោ​ភ័​ណ្ឌ​។

តាម​ដីកា​របស់​លោក​ព្រះរាជអាជ្ញា​រង​ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ២០១៨ ដែល​អ្នក​សារព័ត៌មាន ទទួល​បាន​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ២០១៨ បាន​បញ្ជាក់​ថា ជន​ជាប់​ខាងលើ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេ​ត​មាន​ស្ថាន​ទម្ងន់ទោស​,​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​,​បទ​គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ និង​បទ​ប្រើ​ម​ធ្យោ​ម​បាយ​ដើម្បី​ជា​ឧបសគ្គ​ដល់ ចរាចរ​សាធារណៈ​។

លោក​ព្រះរាជ​អា​ជរង​បាន​លើក​ឡើង​ក្នុង​ដីកា​ដដែល​ថា ជនជាប់ចោទ​ចាង​លើ បាន​ប្រព្រឹត្ត​នៅ​ខាង​មុខ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែ​ជ័យ កាលពី​កំឡុង​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៤ បទល្មើស​នេះ​ត្រូវ​បាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​ប​បញ្ញត្តិ​មាត្រា​២១៨ មាត្រា​៤១១ មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៤ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ជើង​គោក​៕

កែសម្រួលដោយ