ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចុះ​បង្ក្រាប​ល្បែង​កម្សាន្ត​មិន​ស្របច្បាប់​មួយ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង កម្សាន្ត​មួយ​កន្លែង​យីហោ​(1618) សាល​កម្សាន្ត បុក​ប៊ី​យ៉ា និង​បាន​ដកហូត​ទូ​ហ្គេ​ម​បែប​ល្បែងស៊ីសង ជា​ច្រើន​គ្រឿង​ទៀត​ផង ចំណែក​ម្ចាស់​ទីតាំង​គឺ​មិន​បាន​ឃាត់ខ្លួន​ឡើយ​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង កម្សាន្ត​មួយ​កន្លែង​យីហោ​(1618) សាល​កម្សាន្ត បុក​ប៊ី​យ៉ា និង​បាន​ដកហូត​ទូ​ហ្គេ​ម​បែប​ល្បែងស៊ីសង ជា​ច្រើន​គ្រឿង​ទៀត​ផង ចំណែក​ម្ចាស់​ទីតាំង​គឺ​មិន​បាន​ឃាត់ខ្លួន​ឡើយ​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង ខាងលើ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ ដែល​នៅ​តាម បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក តុ​ប ឈុ​ន​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ ហើយ​ព្រមទាំង​ដកហូត​ទូ​ហ្គេ​ម​បែប​ល្បែងស៊ីសង​ជា​ច្រើន​គ្រឿង ក្នុង​នោះ​ហ្គេ​ម​បាញ់​ត្រី​ផង​ដែរ​។

ចំណែកឯ​ម្ចាស់​ទីតាំង​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ពេល​ដែល​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ គឺ​នៅ​សល់​តែ​នារី​ម្នាក់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​កើតហេតុ រួច​ក៏​ត្រូវ​កម្លាំង​ចម្រុះ​នាំ​យក ទៅ​សាកសួរ​នាំ​។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ទីតាំង​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា ទីតាំង​ល្បែង​កម្សាន្ត​យីហោ «1618 សាល​កម្សាន្ត បុក​បី​យ៉ា​» ខាងលើ​នេះ បើក​យូរណាស់​មក​ហើយ តែ​មិនដឹង​ថា​មានច្បាប់ ឬ​គ្មាន​នោះ​ទេ ហើយ​គេ​សង្កេត​ឃើញ​មាន​ជនជាតិ​ចិន​ជា​ច្រើន​តែងតែ​មក​លេង យ៉ាង​គ​គ្រើ​ក​គ្រេង​ជា​រៀងរាល់ថ្ងៃ​។

លោក ឯក ឃុន​ដឿ​ន បាន​បន្ត​ថា ឧបករណ៍​ដែល​ជា​ម៉ាស៊ីន សម្រាប់​លេងល្បែង​ស៊ីសង​ជា​ច្រើន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីតាំង​នេះ ហើយ​អាជ្ញាធរ​បាន​សម្រេច​បិទទ្វារ ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ព្រឹកស្អែក​បន្ត​នីតិវិធី​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ