ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ​មេដឹកនាំមហាអំណាច​ហាក់​មានរឿង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន

5 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ជា​លើក​ដំបូង​នៃ​ប្រវត្តិ​របស់​ខ្លួន អា​ហ្ស​ង់​ទី​ន​ទទួល​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល របស់​បណ្ដា​ប្រទេស​មហាអំណាច​ពិភពលោក នា​ឱកាស​កិច្ចប្រជុំ​កំពូល​G20 នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​និង​ទី១​ធ្នូ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​។ មេដឹកនាំ​ទាំង​២០​រូប​មក​ចូលរួម​វេទិកា​ប្រចាំឆ្នាំ​នេះ ប៉ុន្តែ​ប្រធានាធិបតី​បារាំង​លោក​EMMANUEL MACRON…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ជា​លើក​ដំបូង​នៃ​ប្រវត្តិ​របស់​ខ្លួន អា​ហ្ស​ង់​ទី​ន​ទទួល​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល របស់​បណ្ដា​ប្រទេស​មហាអំណាច​ពិភពលោក នា​ឱកាស​កិច្ចប្រជុំ​កំពូល​G20 នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​និង​ទី១​ធ្នូ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​។

មេដឹកនាំ​ទាំង​២០​រូប​មក​ចូលរួម​វេទិកា​ប្រចាំឆ្នាំ​នេះ ប៉ុន្តែ​ប្រធានាធិបតី​បារាំង​លោក​EMMANUEL MACRON និយាយ​ពី​ការ​បារម្ភ​ចំពោះ​ការ​ជួប​ទល់មុខ​គ្នា រវាង​មេដឹកនាំ​ចិន​និង​សហរដ្ឋអាមេរិក ដែល​អាច​លេប​បញ្ហា​ឯទៀត​ៗ​នៃ​របៀបវារៈ ដូច​ជា​បញ្ហា​បរិស្ថាន​ឬ​សិទ្ធិ​មនុស្ស​ជាដើម​។ មហាអំណាច​ទាំង​២​តាម​ពិត​មាន​ទំនាស់​គ្នា​ខាង​ពាណិជ្ជកម្ម​ធំ​បំផុត ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ​ពុំ​មាន​តែ​បញ្ហា​មួយ​មុខ​នេះ​ទេ​។

ច្បាស់​ណាស់​ពួក​មហាអំណាច​លើក​នេះ​ហាក់​ពាក់មុខយក្ស​ដាក់​គ្នា ព្រោះតែ​ទំនាក់ទំនង​តានតឹង​រវាង​ពួក​គេ​។ ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​២០១៦​មក សហរដ្ឋអាមេរិក​ហាក់ដូចជា បែរខ្នង​ដាក់​ប្រទេស​សម្ព័ន្ធមិត្ត​ជា​ច្រើន​ពិសេស​បារាំង​។ លោក​ត្រាំ​បាន​ចំអក​លោក​MACRON ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លោក​ត្រូវ​ប្រឈម​មុខជា​មួយ​ចលនា​ពួក​អាវកាក់​លឿង​ដែល​តវ៉ា​ដោយ​ហិង្សា ប្រឆាំង​ការ​ឡើងថ្លៃ​ប្រេង​។ នេះ​មិន​ទាន់​គិតដល់​ប្រធានាធិបតី​បារាំង​ខិតខំ​ជម្រុញ​ការ​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ថែរក្សា​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដី​ពី​បរិយាកាស ដែល​លោក​ត្រាំ​សម្រេច​ដកខ្លួន​ថយ​ចេញ​កាលពី​ឆ្នាំ​២០១៧ និង​គំនិត​របស់​លោក​MACRON​បង្កើត​កងទ័ព​អឺរ៉ុប​មួយ ដែល​លោក​ត្រាំ​ថា​ជា​គំនិត​ប្រមាថ​ផង​ទេ​។

បារាំង​និង​រុ​ស្ស៊ីកំពុង​មាន​វិបត្តិ​ជាមួយ​គ្នា​រឿង​អ៊ុយ​ក្រែ​ន​ក្នុង​សមុទ្រ​AZOV ដោយ​បារាំង​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​នាវិក​អ៊ុយ​ក្រែ​ន ដែល​រុ​ស្ស៊ី​ចាប់​ជា​ឈ្លើយសឹក​កាល​ពិ​ី​ថ្ងៃ​ទី​២៦​វិច្ឆិកា បូក​រួម​រឿង​ចាស់​ដែល​រុ​ស្សុ​ី​ចាប់​យក​គ្រី​មេ​។ រវាង​រុ​ស្ស៊ីនិង​អា​ល្លឺ​ម៉​ង់​ក៏​មានរឿង​ពាក់មុខយក្ស​ដាក់​គ្នា ខណៈ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក អា​ល្លឺ​ម៉​ង់​ចោទ​រុ​ស្ស៊ី​ចាប់​យក​គ្រី​មេ​ថា រំលោភ​បំពាន​ច្បាប់​អន្តរជាតិ រួច​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​កាន់តែ​ដុនដាប​ថែម​ទៀត ជាមួយ​វិបត្តិ​នៅ​សមុទ្រ​AZOV​។ អា​ល្លឺ​ម៉​ង​ថា​មិន​អាច​ទទួលយក​បានការ​ហ៊ុម​ព័ទ្ធ​របស់​រុ​ស្សុ​ី​ក្នុង​សមុទ្រ​AZOV​។

បារាំង​និង​អង់គ្លេស​នៅ​តែ​មើល​មុខ​គ្នា​មិន​ចំ ក្រោយ​អង់គ្លេស​សម្រេច​ដកខ្លួន​ថយ​ចេញពី​សហភាព​អឺរ៉ុប ក៏​ដូច​ជា​អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប​ដែរ​។

រវាង​រុ​ស្ស៊ី​និង​អា​មេ​រិ​ក​មហាអំណាច​ទាំង​២​ជា​គូប្រជែង​គ្នា​ខ្លាំង​ក្នុង​G20 ខណៈ​លោក​ត្រាំ​លុប​ចោលការ​ជួប​គ្នា ជាមួយ​លោកពូ​ទី​ន​ក្រៅ​កិ​ច្ច​ប្រជុំ​កំពូល​G20 មក​ពី​ជម្លោះ​របស់​រុ​ស្ស៊ីជាមួយ​អ៊ុយ​ក្រែ​ន​។ ទំនាស់​ក៏​មាន​ដែរ​រវាង​ជប៉ុន​និង​ចិន រវាង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និង​តួ​ក​គី រវាង​អា​ល្លឺ​ម៉​ង់​និង​តួ​ក​គី រវាង​កា​ណា​ដា​និង​សហរដ្ឋ​អាមេរិក​ព្រមទាំង​រវាង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ