ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ EBOLA ​រាលដាលយ៉ាង​​ខ្លាំង… ឆ្លង​ដល់​មនុស្ស​៤២៦នាក់

5 ឆ្នាំ មុន

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៖ ក្រសួងសុខាភិបាល​កុង​ហ្គោ​រាយការណ៍​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​ EBOLA នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មានការ​កើនឡើង​ជាមួយ​អ្នក​ឆ្លង​៤២៦​នាក់​។ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ដែល​ប្រកាស​កាល​ពីខែសីហា​កន្លង​ទៅ បាន​សម្លាប់​មនុស្ស​រហូត​ដល់​២៤៥​នាក់…

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៖ ក្រសួងសុខាភិបាល​កុង​ហ្គោ​រាយការណ៍​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​ EBOLA នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មានការ​កើនឡើង​ជាមួយ​អ្នក​ឆ្លង​៤២៦​នាក់​។

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ដែល​ប្រកាស​កាល​ពីខែសីហា​កន្លង​ទៅ បាន​សម្លាប់​មនុស្ស​រហូត​ដល់​២៤៥​នាក់ ក្នុង​ខេត្ត​NORD KIVU​និង​ខេត្ត ITURI ដែល​នៅ​ទីនោះ​ការ​វាយប្រហារ​របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ និង​ការ​ជំទាស់​រារាំង​របស់​សហគមន៍​មួយ​ចំនួន ចំពោះ​ការងារ​របស់​បណ្ដា​ក្រុម​សុខាភិបាល បាន​បំផ្លាញ​ចម្លើយ​តប​ខាង​សុខាភិបាល​របស់​អាជ្ញាធរ​។

ចាប់តាំងពី​ការ​រក​ឃើញ​វីរុស​នោះ​កាលពី​ឆ្នាំ​១៩៧៦​មក សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ រង​ការ​ឆ្លង​វីរុស​នោះ​១០​លើក​ហើយ​រួច​លើក​នេះ​ធ្ងន់ធ្ងរ​បំផុត​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​នៅ​មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​ការ​ឆ្លង​កាល​ពិ​ី​ឆ្នាំ​២០១៣​ទៅ​២០១៦​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​៣ គឺ​ហ្គី​ណេ លី​បេ​រី​យ៉ា​និង​សី​ុ​រ៉ា​ឡេ​អូន​ឡើយ​។ កាល​ណោះ​គេ​ជំរឿន​ឃើញ​អ្នក​ឆ្លង​ជាង​២៨.០០០​នាក់​ក្នុង​នោះ​ជាង​១១.០០០​នាក់​បាន​ត្រូវ​ស្លាប់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ