ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើររកឃ្មុំ បែរ​ប្រទះឆ្អឹងមនុស្ស​​រត់​ផ្អើល​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​សព​​មនុស្ស​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ ត្រូវ​បាន​អ្នក​ ដើរ​​រកឃ្មុំ​ម្នាក់​​ ប្រទះ​ឃើញរត់ទៅរាយការណ៍ជូន​សមត្ថកិច្ច ដែលហេតុការណ៍នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​​កាល ពី​វេលា​ម៉ោង​០៥…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​សព​​មនុស្ស​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ ត្រូវ​បាន​អ្នក​
ដើរ​​រកឃ្មុំ​ម្នាក់​​ ប្រទះ​ឃើញរត់ទៅរាយការណ៍ជូន​សមត្ថកិច្ច ដែលហេតុការណ៍នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​​កាល
ពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ជើងភ្នំ​ដាន​ខ្ទីង ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ពលរដ្ឋ​ខាងលើ ឈ្មោះ​គី គា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បានឃើញ​គ្រោងឆ្អឹង​មនុស្ស នៅ​ពេល​​គាត់​កំពុង​ដើរ​រក​សត្វ​ឃ្មុំ ។ ទោះបីជា​យ៉ាងណា គេ​មិនដឹង​​ថា ​សព​​មនុស្ស​​ដែល​សល់​តែ​ឆ្អឹង​នេះ ជា​មនុស្ស​​ប្រុស​ឬ​ស្រី​នោះ​ទេ ហើយ​ក៏​មិនដឹង​ជា​​ករណី​អ្វី​កើតឡើង​ដែរ ។

ក្រោយ​សមត្ថកិច្ច​ចុះទៅ​​​ពិនិត្យ​​រួច ក៏​បាន​ប្រមូល​ឆ្អឹងនោះ ​ទៅ​ប្រគល់​ជូន​តា​អាចារ្យវត្ត​គិរី​រម្យ​សន្តិភាព ដើម្បី​ធ្វើរៀបច​ំ​ធ្វើ​បុណ្យ​តាម​ទំនៀមទម្លាប់​ ប៉ុន្តែ​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​ក្នុង​រឿង​នេះ​ផង​​ដែរ ។

អត្ថបទសរសេរ ដោយ