ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចឹង​ទៀត! ​អាយុ​៦៩​ឆ្នាំ​សុំ​តុលាការ​បន្ថយ​​ត្រឹម​៤៩ឆ្នាំ ​ដើម្បី​…

5 ឆ្នាំ មុន

BBC ផ្សាយ​ថា ​លោក​អេ​មី​ល រ៉ា​ធើ​បេន​ (Emile Ratelband) ជនជាតិ​ហូ​ឡង់​ អាយុ​៦៩​ឆ្នាំ​ ត្រូវការ​ផ្លាស់​​ប្ដូរ​ថ្ងៃខែ​កំណើត​របស់​ខ្លួន ពី​ថ្ងៃ​ទី​១១​…

BBC ផ្សាយ​ថា ​លោក​អេ​មី​ល រ៉ា​ធើ​បេន​ (Emile Ratelband) ជនជាតិ​ហូ​ឡង់​ អាយុ​៦៩​ឆ្នាំ​ ត្រូវការ​ផ្លាស់​​ប្ដូរ​ថ្ងៃខែ​កំណើត​របស់​ខ្លួន ពី​ថ្ងៃ​ទី​១១​ មីនា ​ឆ្នាំ​១៩៤៩ ទៅ​ថ្ងៃ​ទី​១១ មីនា​ឆ្នាំ​១៩៦៩​វិញ គឺ​ស្នើ​សុំ​ទៅ​តុលាកា​សុំ​បន្ថយ​អាយុ​ពី​៦៩​ឆ្នាំ មក​៤៩​ឆ្នាំ ដើម្បី​ឲ្យ​អ្វី​ៗ​គ្រប់យ៉ាង​ស្រប​តាម​គោលការណ៍​ច្បាប់ ។

លោក​អេ​មី​ល រ៉ា​ធើ​បេន បញ្ជាក់​ថា «​យើង​ស្ថិត​ក្នុងអំឡុងពេល​អាច​ប្ដូរ​ឈ្មោះ និង​ភេទ ចុះ​ហេតុ​អ្វី​ទើប​ខ្ញុំ​ប្ដូរ​មិន​បាន​» ។

តុលាការក្រុង ​Arnhem នឹង​បើក​សវនាការ​លើ​រឿង​ក្ដី​នេះ​ក្នុង​រយៈពេល​៤​ស​ប្ដា​ហ៍ ខណៈ​ពេល​អ្នក​ច្បាប់​បញ្ជាក់​ថា ​ជា​រឿង​ដ៏​ពិបាក​មួយ ព្រោះ​មិន​ធ្លាប់​ជួប​ករណី​បែប​នេះ និង​គ្មាន​ច្បាប់​អនុញ្ញាត​ដល់​បុគ្គល​ណា​ប្ដូរ​ថ្ងៃខែ​កំណើត​របស់​ខ្លួន​បាន​ទេ ។

ចៅក្រម​ម្នាក់​និយាយ​ថា «​នឹង​កើត​មាន​អ្វី​ឡើង លោក​រ៉ា​ធើ​បេន​ត្រូវ​លុប​ចោល​ទាំងអស់​សូ​ម្បី​តែ​ឈ្មោះ​ឪពុក​ម្ដាយ​» ។

ហេតុផល​ដែល​លោក​រ៉ា​ធើ​បេន​ត្រូវការ​ឲ្យ​ប្ដូរ​អាយុ ព្រោះ​ការ​កំណត់​អាយុ​ចូល​បម្រើ​ការងារ និង​ការ​រក​គូស្រករ​តាម​រយៈ​ប្រព័ន្ធ​«​អា​ភ្លី​ខេ​ស្សិន​Tinder» បាន​បញ្ជាក់​ថា​«​ប្រសិនបើ​មាន​អាយុ​៤៩​ឆ្នាំ អាច​រក​ទិញ​ផ្ទះ​ថ្មី បើកបរ​រថយន្ត និង​រក​ការងារ​ធ្វើ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ