ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា ចង់បាន​ប្តី​ឆាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទើបតែ​ត្រឡប់​មក​ពិភព​សិល្បៈ​វិញ ឡាយ ល​ក្ខិ​ណា បង្ហើប​ឲ្យ​ដឹង​ថា​នាង​កំពុង​មាន​ស្នេហា ដោយ​បុរស​ម្នាក់​ធ្វើ​ឲ្យ​នាង​លង់​ចិត្ត ហើយ​អាច​នឹង​ចូល​រោង​ជ័យ​សំពះ​ផ្ទឹម​បន្ទាប់​ពី​បញ្ចប់​កិច្ចការ​សិល្បៈ ។ នេះ​ជា​ដំណឹង​មួយ​ដែល​អ្នក​នាង​ឡាយ ល​ក្ខិ​ណា…

រាជធានី​ភ្នំពេញ​៖ ទើបតែ​ត្រឡប់​មក​ពិភព​សិល្បៈ​វិញ ឡាយ ល​ក្ខិ​ណា បង្ហើប​ឲ្យ​ដឹង​ថា​នាង​កំពុង​មាន​ស្នេហា ដោយ​បុរស​ម្នាក់​ធ្វើ​ឲ្យ​នាង​លង់​ចិត្ត ហើយ​អាច​នឹង​ចូល​រោង​ជ័យ​សំពះ​ផ្ទឹម​បន្ទាប់​ពី​បញ្ចប់​កិច្ចការ​សិល្បៈ ។

នេះ​ជា​ដំណឹង​មួយ​ដែល​អ្នក​នាង​ឡាយ ល​ក្ខិ​ណា ទម្លាយ​ចេញពី​ចិត្ត​មក​នា​ពេល ថ្មី​ៗ​កន្លង​មក ក្រោយ​ពី​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​នាង​នៅ​ម្នាក់ឯង ។ ពេលវេលា​ជា​យូរ​កន្លង​មក​គេ​គិត​ថា​តារា​សាច់​ស្អាត​រូប​នេះ​ប្រហែលជា​ឆ្អែត​នឹង​ស្នេហា​ហើយ​ទើប​តោះតើយ​មិន​រវល់ ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា​បាន​បង្ហើប​ថា​អំឡុង​ពេល​នាង​ភ្ជាប់ពាក្យ​ជាមួយ​បុរស​នៅ​អា​មេ​រិ​ក​នោះ​គឺ​បាន​នៅ​ជិត​កាយ​គ្នា​ប្រមាណ​១​ឆ្នាំ​កន្លះ​ក៏​ចែកផ្លូវ​គ្នា ។ ចាប់តាំងពី​ពេល​នោះ​មក​នាង​បាន​រស់នៅ​ជានា​រី​មេម៉ាយ​ខាន់ស្លា​ជាមួយ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​វាយប្រហារ​មក​លើ​រូប​នាង ។

ឡាយ ល​ក្ខិ​ណា និយាយ​ថា​ពេល​នាង​បែកបាក់​នោះ មាន​ពាក្យ​ជា​ច្រើន​និយាយ​មក​លើ​នាង​ដោយ​ខ្លះ​ថា​អតីត​គូ​ដណ្តឹង​នាង​អស់ទ្រព្យ​ឲ្យ​នាង​ទើប​នាង​ចែកផ្លូវ ។ មួយទៀត​ពេល​នាង​លក់​ខោអាវ​នៅ​ផ្សារ​អូរ​ឫស្សី​គេ​ថា​មក​ពី​នាង​ធ្លាក់​កូដ​សិល្បៈ ។ «​នាង​ខ្ញុំ​សូម​និយាយ​ថា អ្វី​ៗ​ជា​និស្ស័យ​យើង​អស់​និស្ស័យ​បែក​គ្នា​តាម​សម្រួល ហើយ​យើង​នៅ​តែ​រាប់អាន​គ្នា​រហូត​មក​ទល់​ពេល​នេះ ។ អតីត​គូ​ដណ្តឹង​នាង​ខ្ញុំ​គាត់​មានគ្រួសារ​មើលថែ​ទាំ​ដោយ​នាង​ខ្ញុំ​ចាត់​ទុក​គាត់​ជា​បុរស​ល្អ​ម្នាក់​។​ចំណែក​រឿង​លក់​ខោអាវ​នោះ​មក​ពី​នាង​ខ្ញុំ​ជាតា​រា​ចូល​ចិត្ត​ដូរ​ម៉ូ​ដ​ទើប​មក​លក់​ខោអាវ​នៅ​ផ្សារ ហើយ​ក៏​មិន​គិត​ថា​គេ​និយាយ​ពេបជ្រាយ​អ្វី​ដែរ​ព្រោះ​ជា​ការងារ​សុចរិត ដោយ​នាង​ខ្ញុំ​សប្បាយចិត្ត​លក់ដាច់​ណាស់ ពោល​មិនល្អ​មើល​តែ​ល្អ​ស៊ី ។

ពាក់​ព័​ន្ឋ​រឿង​គេ​ថា​នាង​ខ្ញុំ​ស្រឡាញ់​ទ្រព្យ គឺ​មិន​គិត​រឿង​ហ្នឹង​ទេ ។ ពេល​នេះ​នាង​ខ្ញុំ​កំពុង​ពិចារណា​បុរស​ម្នាក់​ជា​គូ​អនាគត ដោយ​បុរស​នាង​ខ្ញុំ​រើស​ម្តងទៀត​នេះ​មាន​ជីវភាព​មធ្យម​ទេ​ដោយ​គេ​ចេះ​ឲ្យ​តម្លៃ​ស្នេហា ព្រមទាំង​ជា​មនុស្ស​តស៊ូ ។ ដូច្នេះ​ហើយ​នាង​ខ្ញុំ​កំពុង​តែ​រូតរះ​បង្ហើយ​ការងារ​កុងត្រា​សិល្បៈ​ឲ្យ​ចប់​រួចរាល់​អាច​ដល់​វេន​គិតគូរ​រឿង​អនាគត​ហើយ​ព្រោះ​វ័យ​៣៥​ឆ្នាំ ។ ណាមួយ​នាង​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មើលឃើញ​ថា​នៅ​យូរ​ពេក​តិច​គេ​ម៉ៃ​ថា​តិច​លែងយក​ប្តី ទៅ​យក​ស្រី​ដូច​គ្នា ព្រោះតែ​បែប​ហ្នឹង​ទើប​ភ្ញាក់ខ្លួន​ថា​ដល់​ពេល​គិតគូរ​ជីវិត​ម្តងទៀត »​។

ពេល​វិល​មក​ប្រឡូក​សិល្បៈ​ជា​ថ្មី​ម្តងទៀត​នេះ ឡាយ ល​ក្ខិ​ណា នៅ​តែ​ទទួល​បានការ​គាំទ្រ​ដោយ​នាង​បាន​ឱកាស​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​។​ជាក់ស្តែង​ពេល​នេះ​នាង​កំពុង​តែ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ជាមួយ​លោក​នៅ ស៊ី​នឿ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ