ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​បណ្តុះបណ្តាល​​សុ​ក្រិត​ការ​វិជ្ជាជីវៈ​មេធាវី​វគ្គ​​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ បាន​រៀបចំ​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ សុ​ក្រិត​ការ​វិជ្ជាជីវៈ​មេធាវី​វគ្គ​៦ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា នេះ នៅ​ទីស្នាក់ការ​គណៈមេធាវីនៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក​មេធាវី…

រាជធានីភ្នំពេញ ៖ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ បាន​រៀបចំ​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​
សុ​ក្រិត​ការ​វិជ្ជាជីវៈ​មេធាវី​វគ្គ​៦ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា នេះ នៅ​ទីស្នាក់ការ​គណៈមេធាវីនៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី, លោក​មេធាវី យឹ​ម សារី នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី និង​សមាជិក​-​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​។

វគ្គ​បណ្តុះបណ្តាល​សុ​ក្រិត​ការ​វិជ្ជាជីវៈ​មេធាវី​វគ្គ​ទី​៦ គឺ​មាន​កម្មសិក្សាការី​ចំនួន​៨៩​រូប ដែល​បាន​ចូល​សិក្សា​លើ​ជំនាញ​ឯកទេស​បន្ថែមចំនួន​១៨០​ម៉ោង​ សម្រាប់​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​សេចក្តី​ថ្លៃថ្នូរ​ ។

លោក​មេធាវី សួន វិសាល ក៏​បាន​ផ្តាំផ្ញើ​ដល់​កម្មសិក្សាការី​ទាំងអស់​យក​ជំនាញ និង​ចំណេះដឹង​សម្រាប់​ផល​ប្រយោជន៍​សង្គម និង​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ។ ​​ចុងបញ្ចប់​នៃ​កម្មវិធី​បិទ​វគ្គ​នេះ លោក​គណៈអធិបតី​ក៏​បាន​ចែក​ជូន​នូវ​កម្រង​អនុស្សាវរីយ៍ ​សម្រាប់​កម្មសិក្សាការី និង​ថតរូប​ទុកជា​
អនុ​ស្សារី​យ​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ