ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ក្រុម​គ្នា​បួន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ក្រុម​ផ្សេង​គ្នា​ដោយ​មួយ​ក្រុម​បាន​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​លួច​ម៉ូតូ​មួយ​គ្រឿង និង​មួយ​ក្រុម​ទៀត​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​មួយ​កំ​ផ្លេ ។ ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាងកើត​ស្ថានីយប្រេងឥន្ធនៈ LHR…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ក្រុម​ផ្សេង​គ្នា​ដោយ​មួយ​ក្រុម​បាន​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​លួច​ម៉ូតូ​មួយ​គ្រឿង និង​មួយ​ក្រុម​ទៀត​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​មួយ​កំ​ផ្លេ ។ ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាងកើត​ស្ថានីយប្រេងឥន្ធនៈ LHR ប្រមាណ​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ពួក​គាត់​បាន​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ ។

លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​ពីរ​កំពុង​បណ្តើរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FS-3128 តាម​ដងផ្លូវ​ខាងលើ ដោយ​មានការ​សង្ស័យ​ក៏​ហៅ​ជនសង្ស័យ​អោយ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ តែ​ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​ព្យាយាម​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​បាន​កម្លាំង​ពួក​គាត់​ដេញចាប់​ឃាត់​បាន​មក​វិញ និង​ដកហូត​បាន​ដាវ​កែ​ច្នៃ​មួយ​ដើម ។

ក្រោយមក​បន្ទាប់​ពី​កម្លាំង​ពួក​គាត់​ធ្វើការ​សាក​នាំ​ទៅ​លើ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ម៉ូតូ​ដែល​ពួក​គេ​បណ្តើរ​ខាងលើ​គឺជា​ម៉ូតូ​ដែល​ពួក​គេ​ទើបតែ​លួច​ពី​ខាង​មុខ​បន្ទប់​ជួល​ដែល​នៅ​ក្បែរ​នោះ ។

ប្រភព​ដដែល​បន្ត​ថា​ភ្លាម​ៗ​នេះ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់​ផ្សេង​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 1L-2400 ដោយ​ក្នុង​លក្ខណៈ​សង្ស័យ ។

លុះ​ពេល​ក្រុម​ជនសង្ស័យ​ខាងលើ​នោះ ជិះ​មក​ដល់​ចំណុច​កើតហេតុ កម្លាំង​ពួក​គាត់​ក៏​បាន​ហៅ​ស្ទាក់​អោយ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ ខណៈ​ពេល​ដែល​កំពុងធ្វើការ​ឆែកឆេរ​ក៏​បាន​ប្រទះ​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​មួយ​កំ​ផ្លេ​នៅ​ខាងក្រោម​កែបម៉ូតូ​របស់​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​រួច​កម្លាំង​ពួក​គាត់​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ