ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អី​លឿន​ម្ល៉េះ​…​វ៉ា​រថយន្ត​ទៅ​ពន្លះ​គ្នា​នៅ​ខាង​មុខ​ពេញទំហឹង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថ​ កិ​ច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្លូវជាតិ​៥១…

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថ​
កិ​ច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្លូវជាតិ​៥១ (១៣-១៤) ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២FT-១៧៩០ បើកបរ​ដោយ​ឈ្មោះ រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ បាន​រង​របួសធ្ងន់​។

ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៤ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FC-៤៨៩៨ បើកបរ​ដោយ​ឈ្មោះ តង់ សុ​ជាតិ ភេទ​ស្រី អាយុ​១៩​ឆ្នាំ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ទុំ អៀម ភេទ​ស្រី អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ប៉ា​លហាល ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ។

ប្រភព​បានអោយ​ដឹង​ថា មុន​ពេល​កើត​ហេ​ត គេ​ឃើញ​ភាគី​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៦​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បាន​ដំណើរ​ពី​ទៅ​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ហើយ​បាន​ជ្រុល​ទៅ​បុក​ភាគី​ម៉ូតូ​ម្ខាង​ទៀត​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៤ ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​នៅ​លើ​គន្លង​ផ្លូវ​ខាងកើត បណ្តាល​ឱ្យ​ភាគី​ទាំង​សង​រង​របួសធ្ងន់​ទាំង​៣​នាក់​តែ​ម្តង​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ សមត្ថ​កិ​ច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ គ្រោះថ្នាក់​នេះ​បណ្តាល​អោយ​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​រង​ការ​ខូចខាត​ស្រាល ។

បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​វាស់វែង​រួចរាល់ សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បាល​ភ្នំ​តូច រង់ចាំ​អោយ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ