ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សណ្ដែកសៀង​ពិបាក​ស្វែងរក​អតិថិជន

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កសិករ​អា​មេ​រិ​ក​នៅ​តែ​កំពុង​ព្យាយាម​លក់​សណ្តែកសៀង​ដែល​មាន​ក្នុង​ស្តុក បន្ទាប់​ពី​ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​ត្រូវ​បាន​បិទ​ជិត ។ ជា​ធម្មតា​ក្នុងអំឡុងពេល​នេះ កសិករ​អា​មេ​រិ​ក​អាច​នាំ​ចេញ​សណ្តែកសៀង​ប្រមាណ​១០០​ទូរថភ្លើង​ទៅ​កាន់​កំពង់​ផែ​អា​មេ​រិ​ក​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ប៉ុន្តែ​ឆ្នាំ​នេះ​បែរជា​ផ្ទុយ​គ្នា​ទាំងស្រុង​វិញ ព្រោះតែ​ប្រទេស ​ចិន​បញ្ឈប់​ការ​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កសិករ​អា​មេ​រិ​ក​នៅ​តែ​កំពុង​ព្យាយាម​លក់​សណ្តែកសៀង​ដែល​មាន​ក្នុង​ស្តុក បន្ទាប់​ពី​ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​ត្រូវ​បាន​បិទ​ជិត ។

ជា​ធម្មតា​ក្នុងអំឡុងពេល​នេះ កសិករ​អា​មេ​រិ​ក​អាច​នាំ​ចេញ​សណ្តែកសៀង​ប្រមាណ​១០០​ទូរថភ្លើង​ទៅ​កាន់​កំពង់​ផែ​អា​មេ​រិ​ក​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ប៉ុន្តែ​ឆ្នាំ​នេះ​បែរជា​ផ្ទុយ​គ្នា​ទាំងស្រុង​វិញ ព្រោះតែ​ប្រទេស ​ចិន​បញ្ឈប់​ការ​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) ដាក់​ពន្ធ​លើ​ផលិតផល​ចិន ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​បង្កើត​កម្មវិធី​រដ្ឋាភិបាល​ដែល​សរុប​ស្មើ​១២​ប៊ី​លាន​ដុល្លារ​ដើម្បី​ផ្តល់​ជា​ថវិកា​លើកទឹកចិត្ត ហើយ​កសិករ​សណ្តែកសៀង​គឺជា​ក្រុម​ដែល​ទទួល​បាន​ចំណែក​ធំ​ជាងគេ​នៃ​ថវិកា​នេះ ។
កសិករ​នៅ​សហរដ្ឋអាមេរិក​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​អស់​៥​ឆ្នាំ​មក​ហើយ ព្រោះតែ​ការ​ចំណាយ​លើ​ដី ជី ថ្នាំ​គីមី និង​គ្រាប់ពូជ​នៅ​តែ​ខ្ពស់ ខណៈ​ដែល​ប្រាក់​ចំណេញ​បែរជា​ធ្លាក់​ចុះ​វិញ ។ អ្នក​ដែល​ជួល​ដី​សម្រាប់​ធ្វើ​កសិកម្ម ឬ​អ្នក​ដែល​មាន​បំណុល​ច្រើន​អាច​នឹង​ក្ស័យ​ធុន​ព្រោះតែ​វិបត្តិ​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា កសិករ​អា​មេ​រិ​ក​ប្រមូល​ទិន្នផល​បាន​៤,៦​ប៊ី​លាន​កញ្ឆេ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ USDA បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​អស់​៩៤%​ទៅ​ហើយ បើ​ធៀប​នឹង​ឆ្នាំ​មុន ព្រោះ​ក្រុម ហ៊ុន​ចិន​ត្រូវ​បាន​បញ្ជា​ឲ្យ​ឈប់​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក និង​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ដទៃ ។

អង្គការ​កសិកម្ម​សណ្តែកសៀង​អា​មេ​រិ​កបាន​ងាក​ទៅ​កាន់​ទីផ្សារ​ដទៃ​ដែរ​ដូច​ជា អេ​ហ្ស៊ី​ប អា​ហ្ស​ង់​ទី​ន និង​អុ​ី​រ៉​ង់​ជាដើម និង​បាន​បង្កើន​ការ​លក់​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​នៅ​តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ទីផ្សារ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ