ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​៨​នាក់​ប៉ូលិស​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ស្វាយ​ដង្គំ​ចំណុះ​អធិការដ្ឋាន​ក្រុង​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៨​នាក់​រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ហេតុ​ការ​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ទាំង​៨​នាក់​នោះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ស្វាយ​ដង្គំ​ចំណុះ​អធិការដ្ឋាន​ក្រុង​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៨​នាក់​រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ទាំង​៨​នាក់​នោះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម និង​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​ប្រាប់​ថា ដោយ​មានការ​សហការ​គ្នា​បាន​ល្អ​ទើប​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់​នៅ​តាម​បន្ទប់​ជួល​ក្នុង​សង្កាត់​ចំនួន​២​ផង​ដែរ ។

ក្រោយ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៦​កញ្ចប់ ស្មើនឹង​ទំងន់​៣,៤​ក្រាម​(​ទំងន់​សុទ្ធ​), សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ