ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​មួយ​ដូចពិតៗ…​«សង្គ្រោះពេល​ធ្លាក់​យន្ត​ហោះ​»

5 ឆ្នាំ មុន
  • ព្រះសីហនុ

​ស្រុក​ព្រៃ​នប់-ខេត្តព្រះសីហនុ ៖  ស្ថិត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើ​សមយុទ្ធ​ជា​លក្ខណៈ​​​សង្គ្រោះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា  ដើម្បី​បង្ការ​ក្នុង​ករណី​មាន​ហេតុការណ៍​គ្រោះថ្នាក់​យន្ត ​ហោះ​ ។…

​ស្រុក​ព្រៃ​នប់-ខេត្តព្រះសីហនុ ៖  ស្ថិត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើ​សមយុទ្ធ​ជា​លក្ខណៈ​​​សង្គ្រោះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា  ដើម្បី​បង្ការ​ក្នុង​ករណី​មាន​ហេតុការណ៍​គ្រោះថ្នាក់​យន្ត
​ហោះ​ ។ ​

មាន​​រូបភាព​មួយ​ចំនួន បាន​​​ពី​​​កងកម្លាំង​មាន​សមត្ថកិច្ច​ចេញ​អន្តរាគមន៍ រូបភាព​ជន​រង​គ្រោះ ​និង​រូបភាព​
ភ្លើង​ផ្សែង​ជាដើម ត្រូវ​បាន​ដាក់​បង្ហាញ ក្នុង​ប្រតិបត្តិការ​សមយុទ្ធជា​លក្ខណៈ​សង្គ្រោះ ​បង្ការ​ក្នុង​ករណី​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​យន្តហោះ​ណាមួយ ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ស្ថាប័ន​ពាក់ព័ន្ធនានា មាន​ដូច​ជា​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រីរាជការ ខាង​មន្ទីរពេទ្យ​ និង​មន្ត្រី​អ​ជ្ញា​ធរ​ ដែល​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ ដែល​ជា​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២  ។

លោក​សុវណ្ណ ណា​រ៉ា​ក់ នាយក​អាកាសយានដ្ឋាន​អាកាស​ចរ​សុ​ី​វិល និង​លោក​ឈិ​ន សេង​ងួ​ន អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ ព្រមទាំង​មន្ត្រី​ដឹកនាំ​ការ​ធ្វើ​សមយុទ្ធ​ថ្លែង​​ថា លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ​ធ្វើ​ឡើង​សម្រាប់​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ (Full Scale Airport Emergency Exercise KOE-EX18) សំដៅ​ធ្វើការ​ហ្វឹកហ្វឺន​សាកល្បង​ដល់​អាជ្ញាធរ​ដែនដីភ្នាក់ងារ​នានា ដែល​មានការ​ពាក់ព័ន្ធ ដើម្បី​ជា​បទ​ពិសោធន៍​លើ​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​យន្តហោះ ដែល​កើតឡើង​ជាយថាហេតុ នៅ​ក្នុង ឬ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហនុ ។

ក្នុង​នោះ​ មានការ​ហ្វឹកហាត់​អំពី​របៀបអន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេល ដូច​ជា​ផ្នែក​ពន្លត់​អគ្គិភ័យ ផ្នែក​សង្គ្រោះ​បឋម ​និង​ការ​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ជាដើម ដែល​សកម្មភាព​នេះ បាន​ប្រើ​រថយន្ត​សង្គ្រោះ រថយន្ត​ពន្លត់​អា​គី​ភ័យ កង​អន្តរា​គន៍​ពិសេស កងកំលាំង​ចម្រុះ​គ្រប់​អង្គភាព និង​មនុស្ស​ដើរតួ​ជា​អ្នក​រង​គ្រោះជា​ច្រើន​សិប​​នាក់ ដែល​នាំ​​ឱ្យ​ពិធី​លំ​ហាត់​សមយុទ្ធ​ ហាក់បីដូចជា​​ពិត​ពិត  ។

អត្ថបទសរសេរ ដោយ