ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់រ​ត់ទៅ​ណា​រួច​…​បើ​ប្រព្រឹត្ត​លើ​នាង​​បែប​​​នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ម្នាក់ ត្រូវ​កម្លាំងស្រាវជ្រាវ​រហូត​​​ឃាត់ខ្លួន​បាន​​ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ ក្រោយ​​ធ្វើ​សកម្មភាព​ប្រើ​កណ្តៀវ​ភ្ជង់.ក​នារីម្នាក់​​​ប្លន់​យក​ទ្រព្យសម្បត្តិ​ កាលពី​ម៉ោង​០៥…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ម្នាក់ ត្រូវ​កម្លាំងស្រាវជ្រាវ​រហូត​​​ឃាត់ខ្លួន​បាន​​ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ ក្រោយ​​ធ្វើ​សកម្មភាព​ប្រើ​កណ្តៀវ​ភ្ជង់.ក​នារីម្នាក់​​​ប្លន់​យក​ទ្រព្យសម្បត្តិ​ កាលពី​ម៉ោង​០៥ និង​​១០​នាទី​ព្រឹក​ថ្ងៃ​ដដែលស្ថិត​ត្រង់​​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​​។

Set featured image

ប្រភព​បន្ត​ថា ជនសង្ស័យ​ខាងលើ​ ឈ្មោះ​ស៊ុំ រតនៈ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។ រីឯ​នារីរ​ង​គ្រោះ​ឈ្មោះ​អ៊ុ​ក​រះ សុភា​នាថ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គាប់​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​​​ពី​ជនសង្ស័យ​មក​វិញ ​មានដូចជា​ទូរស័ព្ទ​ដៃ​១​គ្រឿង​, កាបូប​ស្បែក​១, អត្ត​សញ្ញាណ​ប័ណ្ណ​១​សន្លឹក​, លិខិតឆ្លងដែន​១ និង​ប្រាក់​៥០​ដុល្លារ​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត ។

អត្ថបទសរសេរ ដោយ