ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​គ្នា​តែ​១​នាទី​សោះ ធ្វើ​ឱ្យ​មាន​ករណី​២​នេះ​កើតឡើង​ភ្លាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូរ​សង្ស័យ​ស្រវឹងស្រា​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​ចំនួន​២​កង់​បណ្តាល​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​រង​របួសស្រាល ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​បុរស​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​ជ្រុល​ទៅ​បុក​នឹង​របាំង​ថ្ម​ដែល​ខ្ទាត​ទៅ​កណ្តាលផ្លូវបណ្តាល​​អោយ​អ្នក​បើក​រង​របួសធ្ងន់​២​នាក់​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជិត​នឹង​អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​ព្រះ​នរោត្តម…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូរ​សង្ស័យ​ស្រវឹងស្រា​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​ចំនួន​២​កង់​បណ្តាល​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​រង​របួសស្រាល ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​បុរស​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​ជ្រុល​ទៅ​បុក​នឹង​របាំង​ថ្ម​ដែល​ខ្ទាត​ទៅ​កណ្តាលផ្លូវបណ្តាល​​អោយ​អ្នក​បើក​រង​របួសធ្ងន់​២​នាក់​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជិត​នឹង​អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ​មួយគូ​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ គឺ​បាន​បាន​បើករថយន្ត ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AP-0292 ធ្វើ​ដំនើរ​តាម​ផ្លូវ​ព្រះ​នរោត្តម​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដោយ​សង្ស័យ​បុរស​ជា​អ្នក​បើក​ស្រវឹងស្រា ។

ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​បាន​រ៉េ​ចង្កូត​ជ្រុល​ទៅ​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បាក់​ខ្ទាត​ទៅ​ផ្លូវ​ម្ខាង​ទៀត​អស់​ចំនួន​២​កង់ ព្រមទាំង​ធ្វើ​អោយ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខដាច់​កង់​មុខ ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ បណ្តាល​អោយ​នារី​ជា​ប្រពន្ធ​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ពេញ​មុខ និង​បុរស​ជា​ប្តី​រង​របួសស្រាល ភ្លាម​ៗ​នោះ​ដែរ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បាន​មួយ​នាទី​ផង​ក៏​ស្រាប់តែ​មាន​បុរស​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BH-2286 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជើង​វិញ​ក្នុង​ល្បឿន​លឿន​ណាមួយ​អ្នក​បើក​ម៉ូតូ​រវល់​តែ​មើល​រថយន្ត​ក្រឡាប់​ក៏​ជ្រុល​ទៅ​បុក​ទ្រូងផ្លូវ​ដែល​ខ្ទាត​ទៅ​លើ​ផ្លូវ​របស់​ខ្លួន​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​ទាំង​ពីរ​រង​របួស​បាក់ជើង​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ