ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃផង​ ពេល​នេះ​ជួប​គ្រោះថ្នាក់​ទៀត​…​ហ៊ឺ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ចំណុច​ភូមិ​សហគមន៍​លិច ឃុំ​ភក្ដី…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ចំណុច​ភូមិ​សហគមន៍​លិច ឃុំ​ភក្ដី ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈឺ​ន ច​ន្ធូ​ន ហៅ​ក្រាយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​អូ ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ របួស​បាក់​កំភួនជើង​ខាងឆ្វេង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១K-៨២៦៨​។ រថយន្ត​បង្ក​ម៉ាក​រ៉ៃ​ណូ បែន ព​ណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-០៥០៨ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​មិន​មាន​ពាក់មួក​សុ​វត្តិភាព​ឡើយ ហើយ​ម៉ូតូ​ក៏​គ្មាន​កញ្ចក់​មើល​ក្រោយ​ដែរ បើក
បរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួស​បាក់ជើង​ម្ខាង​តែ​ម្តង ហើយ​អ្នកបើកបរ​រថយន្ត​បាត់​គេចខ្លួន​បាត់​ស​ម្រោ​ល​។ ជន​រង​គ្រោះ​ត្រួ​វ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ​ផង​ដែរ ។

បើ​តាម​ការ​សាកសួរ​គឺ​ជន​រង​គ្រោះជា​អ្នក​ទី​ទាល់ក្ររ​កមួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ហើយ​រាល់ថ្ងៃ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​លក់​ទឹកកក​ឈូស​បាន​លុយ​បន្តិចបន្តួច​យក​មក​ផ្គត់ផ្គង់​គ្រួសារ ពេល​នេះ​រង​គ្រោះ​រង​របួស​បាក់ជើង​ទៅ​ហើយ តើ​អោយ​ប្រ​ព​ន្ឋ​កូន​គាត់​រំពឹង​ទៅ​លើ​អ្វី​ទៀត​។

បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​វាស់វែង​រួចរាល់ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​តាង​ទាំង​២​ខាងលើ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​សេដ្ឋ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អោយ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ