ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​បាតដៃ ខ្សែជីវិត ខ្សែ​លាភ​សំណាង ខ្សែ​រស្មី​សិរី​មង្គល

5 ឆ្នាំ មុន

មនុស្ស​ទូ​ទាំង​ពិភពលោក​តែង​មាន​ជំនឿ​យ៉ាង​មុតមាំ​ពី​រឿង​ខ្សែ​បាតដៃ​ថា គ្រប់​គ្នា​តែង​មាន​លាភ​សំណាងតិច​ឬ​ច្រើន​គឺ​អាស្រ័យ​ទៅ​លើ​ខ្សែ​បាតដៃ​របស់​ខ្លួន ដូច្នេះ​ដើម្បី​ស្រាយ​ច​ម្ង​ល់​ទាំង​អស់នេះ កោះសន្តិភាព​សូម​លើកយក​ខ្សែ​បាតដៃ​ចេញពី​តម្រា​សាស្ត្រ​បុរាណ​មក​បង្ហាញ​ប្រិ​យ​មិត្ត​ដូច​តទៅ​។ ខ្សែ​បាតដៃ​មនុស្ស​យើង​មាន​តែ​បី​សណ្ឋាន​ប៉ុណ្ណោះ​គឺ ខ្សែជីវិត ខ្សែ​លាភ​សំណាង និង​ខ្សែ​រស្មី​សិរី​មង្គល​គឺៈ ១-​ខ្សែជីវិតៈ ខ្សែ​នេះ​នៅ​ចំ​កណ្តាល​បាតដៃ…

មនុស្ស​ទូ​ទាំង​ពិភពលោក​តែង​មាន​ជំនឿ​យ៉ាង​មុតមាំ​ពី​រឿង​ខ្សែ​បាតដៃ​ថា គ្រប់​គ្នា​តែង​មាន​លាភ​សំណាងតិច​ឬ​ច្រើន​គឺ​អាស្រ័យ​ទៅ​លើ​ខ្សែ​បាតដៃ​របស់​ខ្លួន ដូច្នេះ​ដើម្បី​ស្រាយ​ច​ម្ង​ល់​ទាំង​អស់នេះ កោះសន្តិភាព​សូម​លើកយក​ខ្សែ​បាតដៃ​ចេញពី​តម្រា​សាស្ត្រ​បុរាណ​មក​បង្ហាញ​ប្រិ​យ​មិត្ត​ដូច​តទៅ​។

ខ្សែ​បាតដៃ​មនុស្ស​យើង​មាន​តែ​បី​សណ្ឋាន​ប៉ុណ្ណោះ​គឺ ខ្សែជីវិត ខ្សែ​លាភ​សំណាង និង​ខ្សែ​រស្មី​សិរី​មង្គល​គឺៈ
១-​ខ្សែជីវិតៈ ខ្សែ​នេះ​នៅ​ចំ​កណ្តាល​បាតដៃ ជា​ទូទៅ​ជោគវាសនា​នៃ​ជីវិត ប្រៀប​បាន​ទៅ​នឹង​បន្ទាត់​ត្រង់​នៃ​ខ្សែ​កណ្ដាល​បាតដៃ​។ បន្ទាត់​នេះ​ចាប់ផ្ដើម​ពី​ចំណុច​គល់​កដៃ​បាញ់​ឆ្ពោះទៅ​ម្រាមដៃ​គឺ​ម្រាមដៃ​កណ្តាល​។ បើ​លោក​អ្នក​ណា​មាន​ខ្សែ​បាតដៃ​បែប​នេះ​បង្ហាញ​ថា ជីវិត​លោក​អ្នក​នឹង​មាន​វាសនា​ខ្ពស់​ទៅ​លើ​មុខងារ លើ​មុខរបរ និង​ជា​អ្នកមាន​ទិស​ដៅ ច្បាស់លាស់​ហើយ​ដើរ​តាម​គោលដៅ​នោះ​រហូត​បាន​សម្រេចប្រយោជន៍​ដ៏​ធំធេង​ដូច​បំណង ។

២-​ខ្សែ​លាភ​សំណាងៈ ខ្សែបន្ទាត់​នេះ​នៅ​បញ្ឆិត​បន្តិច ដែល​ជា​បន្ទាត់​សំខាន់​នៅ​ក្នុង​ការ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​។ ខ្សែបន្ទាត់​នេះ​មាន​រាង​លាតសន្ធឹង​ត្រង់​ស្ថិត​នៅ​ក្រោម​កូន​ម្រាមដៃ ។ លោក​អ្នក​ណា​មាន​ខ្សែ​បាតដៃ​បែប​នេះ ជា​មនុស្ស​មាន​អាជីវកម្ម​ច្រើន​ប្រមូលប្រាក់​ចូល​ហោប៉ៅ​ណែន​ៗ និង​ជា​អ្នកមាន​សមត្ថភាព​គ្រប់គ្រង​លុយកាក់​បាន​យ៉ាង​ល្អ ។

៣-​ខ្សែ​រស្មី​សិរី​មង្គលៈ ខ្សែបន្ទាត់​នេះ​ស្ថិត​នៅ​បញ្ឆិត​ក្រោម​នាងដៃ វា​តំណាង​ឲ្យ​ភាព​ជោគជ័យ​នៃ​ជីវិត​មនុស្ស​។ លោក​អ្នក​ណា​មាន​ខ្សែបន្ទាត់​បែប​នេះ គឺជា​អ្នកមាន​សំណាងល្អ​ក្នុង​ការ​រក​ប្រាក់​។ បើ​ខ្សែដៃ​នោះ​កាន់តែ​វែង មានសំណាង​កាន់តែ​ខ្ពស់​។ ខាង​នរ​វិទូ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកមាន​ខ្សែបន្ទាត់​នៅ​បញ្ឆិត​ក្រោម​នាងដៃ គឺ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំង​អម្បាលម៉ាន​នឹង​ទទួល​បាន​រង្វាន់​ធំ ប្រយោជន៍​ធំ​ពេញ​មួយ​ជីវិត ។