ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ខ្លាំង​បាត់ កូនពៅ Huawei ណូ​វ៉ា​3 ឡៃ​ត៍ បង្ហាញ​វត្តមាន និង​តម្លៃ​ញាក់សាច់​ត្រឹមតែ​ជាង $200 !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 28 វិច្ឆិកា ឆ្នាំ 2018 ស្មា​ត​ហ្វូ​ន Huawei ត្រកូល…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 28 វិច្ឆិកា ឆ្នាំ 2018 ស្មា​ត​ហ្វូ​ន Huawei ត្រកូល nova3 ស៊េរី ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង មានការ​ពេញ​និយម​បំផុត និង​អង្រួន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​នៅ​ឆ្នាំ 2018 បង្ហាញ​​មុខមាត់​កូនពៅ ណូ​វ៉ា 3 ឡៃ​ត៍ ជាមួយ​ភាព​ទាក់ទាញ​ទាំង​តម្លៃ ការ​រចនា និង​សមត្ថភាព ដែល​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​។

ធានា​ថា​កូនពៅ ណូ​វ៉ា 3 ឡៃ​ត៍ ដឹង​តែ​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​ដែល​ចូល​ចិត្ត​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​តែ​ម្តង​! ស្មា​ត​ហ្វូ​ន​នេះ​មាន​តម្លៃ​ត្រឹមតែ $259 និង​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​។

ស្មា​ត​ហ្វូ​ន​ណូ​វ៉ា 3 ឡៃ​ត៍ ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​មាន​អេ​ក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេ​ក្រង់​លាត​រហូត​ដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution លាត​កប់​គែម ច្បាស់​ត្រជាក់​ភ្នែក ពេញភ្នែក តួរ​រលើបរលោង​ចែងចាំង គែម​កោង​ទាក់ទាញ ពណ៌​ឆើតឆាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បង្ហាញ​រូបភាព​ល្អ​បំផុត​។

មិនតែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP AI Lighting និង​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ 13MP + 2MP ដែល​អ្នក​អាច​ថតរូប​បាន​ច្បាស់ ឡូយ កាលី​ប ទាន់សម័យ​ជាមួយ​មុខងារ Master AI Photography ស្គាល់​បាន 22 ប្លង់​ខុស​ៗ​គ្នា ដែល​រូបភាព​តាម​ប្លង់​នីមួយ​ៗ​ល្អ​ឥត​ខ្ចោះ មុខងារ Wide Aperture Mode ដែល​កាមេរ៉ា​ក្រោយ​ទាំង​ពីរ​គ្រាប់​អាច​ចាប់​យក​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​ដាច់​ពី​គ្នា ខ​ប់​ៗ​ម្តង និង​មុខងារ Hand-held Night Mode ថត​នៅ​ពេល​យប់​បាន​យ៉ាង​ស្អាត​លែង​បារម្ភ​រឿង​ខ្វះ​ពន្លឺ​ហើយ​។

អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម ដឹង​តែ​លង់​ជាមួយ​ណូ​វ៉ា 3 ឡៃ​ត៍​ហើយ ដែល​មាន​អេ​ក្រង់​ធំ ធានា​ម៉ា​អែម ល្បឿន​គាប់ចិត្ត​ជាមួយនឹង CPU Kirin 710 និង GPU Turbo ដែល​អាច​បង្កើន​ថាមពល​ដំណើរការ​ក្រា​ហ្វិ​ច និង​អាច​ឲ្យ​អ្នក​រីករាយ​ជាមួយ​ការ​លេង​ហ្គេ​មយ៉ាង​រលូន​ដោយ​មិន​រអាក់រអួល​។

សមត្ថភាព​ក្នុង​ការ​ដំណើរការ​របស់​ស្មា​ត​ហ្វូ​ន​ណូ​វ៉ា 3 កូនពៅ​នេះ មាន​អង្គ​ចង​ចាំ និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ​ដែល​មាន RAM ទំហំ 4GB ROM 64GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ​បន្ថែម​រហូត​ដល់ 400GB​។ រីឯ​ថាមពល​ថ្ម​វិញ មាន​ថាមពល​ថ្ម​ខ្លាំង​មហាសាល 4000mAh ដូច្នេះ​អ្នក​លែង​បារម្ភ​ការ​សាក​ថ្ម​ញឹកញាប់​ទៀត​ហើយ។

រក​ឯណា​បាន​ស្មា​ត​ហ្វូ​ន​តម្លៃ​ត្រឹមតែ $249 ហើយ​មានមុខ​ងារ​ឡើង​ពិសេស​ៗ កប់​ៗ​ជា​ច្រើន​អីចឹង​នោះ និង​មាន​ជម្រើស​ពីរ​ពណ៌​ទាន់សម័យ គឺ​ពណ៌​ខ្មៅ ( Midnight Black) និង​ពណ៌​ខៀវ (Sapphire Blue)​។

អ្នក​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន​ណូ​វ៉ា 3 ឡៃ​ត៍ នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ដៃគូ​ដែល​មាន​ស្លាក​សញ្ញា Huawei នៅ​ទូ​ទាំង​ប្រទេស ដោយ​ទទួល​បាន​កែវ​ទឹក​ដ៏​ស្រស់​ស្អាត ស៊ី​ម Smart និង​គម្រោង Smart​ធំ​ហ្ម៎ង ឥត​គិ​តៃ​ថ្លៃ ចំណែកឯ nova3 តម្លៃ​ត្រឹមតែ 469$ nova3i តម្លៃ​ត្រឹមតែ 329$ ដោយ​ថែម Bluetooth Speaker ដ៏​ស្រស់​ស្អាត ស៊ី​ម Smart និង​គម្រោង Smart ធំ​ហ្ម៎ង​ឥត​គិតថ្លៃ​ផង​ដែរ​។ ដោយ​សហ​ការ

https://youtu.be/2AI-C7o01x8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ