ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលច្រាំងចំរេះ២ឃាត់ខ្លួន​វៀតណាម​៥​នាក់ នៅ​ហាង​កាហ្វេ​ង៉ុ​ក​ងឺ​ង និង​ហាង​កាហ្វេ​ធី​ថា​ន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន និង​ទីតាំង​ហាង​ការ​ហ្វេ​ជនជាតិ​វៀតណាម​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​ត្រូ​ត​ពិនិត្យ​ដោយ​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ដែល​ស្នាក់​នៅ​ខុសច្បាប់ ។ ការ​ឃាត់ខ្លួន​ជនបរទេស​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន និង​ទីតាំង​ហាង​ការ​ហ្វេ​ជនជាតិ​វៀតណាម​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​ត្រូ​ត​ពិនិត្យ​ដោយ​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ដែល​ស្នាក់​នៅ​ខុសច្បាប់ ។

ការ​ឃាត់ខ្លួន​ជនបរទេស​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ និង​ហាង​កាហ្វេ​ង៉ុ​ក​ងឺ​ង ហាង​កាហ្វេ​ធី​ថា​ន់ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

តាម​នគរបាល​បានអោយ​ដឹង​ថា ទីតាំង​ស្នាក់​នោះ និង​ទីតាំង​ហាង​កាហ្វេ នៅ​ក្នុងភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​២ និង​ហាង​កាហ្វេ​ង៉ុ​ក​ងឺ​ង ហាង​កាហ្វេ​ធី​ថា​ន់ សង្កាត់​ឫស្សី​កែវ ត្រូវ​បាន​សមត្ថកិច្ច បាន​ធ្វើការ​ត្រួត​ព​និត្យ​ឆែកឆេរ​ទាំង​ព្រឹក ។

នៅ​ក្នុង​ការ​ឆែកឆេរ​សមត្ថកិច្ច​រក​ឃើញ​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​៨៥​នាក់់ ស្រី៤៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​៨០​នាក់ ស្រី​៤៤​នាក់ បាន​កាន់កាប់ និង​ប្រើប្រាស់​ឯក​សារ​​ត្រឹមត្រូវ ដោយ​មាន​បង្កាន់ដៃ​បង់ប្រាក់​ចំនួន​៧៥​ច្បាប់ ប្រកាស​ទទួលស្គាល់​ចំនួន​១៥​ច្បាប់ បង្កាន់​ដៃ​ស្នើ​សុំ​ដាក់​ពាក្យសុំ​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ចំនួន​៧៥​ច្បាប់ និង​ប័ណ្ណ​ស្នាក់​​នៅ​អចិន្ត្រៃយ៍​ចំនួន​១៥​ច្បាប់ ។

ដោយឡែក​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ស្រី​១​នាក់ បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​ប្រកប​​របរ​ដោយ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន ហើយ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ