ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វែង​មតិ​គ្នា ! លោក​ កឹ​ម សុខា ថ្កោលទោស​ការ​ធ្វើ​ស​ន្និ​សី​ទ​រួម​របស់ CNRP ​នៅអា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​នៅ​ក្នុង​គេហដ្ឋាន​បាន​ថ្កោលទោស​ចំពោះ​ការ​ជុំ​គ្នា​ដើម្បី​ធ្វើ​ស​ន្នី​សី​ទ​រួម​មួយ​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ដើមខែ​ធ្នូ​នេះ ។​ ​នេះ​បើ​តាម​កូនស្រី​លោក កឹ​ម សុខា…

​រាជធានី​ភ្នំពេញ​៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​នៅ​ក្នុង​គេហដ្ឋាន​បាន​ថ្កោលទោស​ចំពោះ​ការ​ជុំ​គ្នា​ដើម្បី​ធ្វើ​ស​ន្នី​សី​ទ​រួម​មួយ​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ដើមខែ​ធ្នូ​នេះ ។​ ​នេះ​បើ​តាម​កូនស្រី​លោក កឹ​ម សុខា ។​

​កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា បាន​សរស​សេ​បង្ហោះ​តាម Twitter យ៉ាង​ដូច្នេះ​ថា ៖«​តាម​រយៈ​មេធាវី​របស់​លោក កឹ​ម សុខា លោក​ថ្កោលទោស​នូវ​អ្វី​ដែល​ហៅ​ថា សន្និសីទ CNRP ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក នា​ខែធ្នូ​ខាង​មុខ ដោយ​គ្មាន​យន្តការ​ត្រឹមត្រូវ​» ។​

​ចំណែក​លោក សម រ​ង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​ទើបតែ​មក​ដល់ទី​ក្រុង​អា​ត្ល​ង់​តា (Atlanta) រដ្ឋ Georgia សហរដ្ឋ​អមា​េ​រិ​ក ដើម្បី​តាមដាន​សន្និសីទ​របស់​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទូ​ទាំង​ពិភពលោក​» ។​

​លោក​បាន​លើក​ឡើង​ថា ប្រតិភូ​ចូលរួម​សន្និសីទ​មាន​ចំនួន​ជាង​៤០០​នាក់​មក​ពី​សហរដ្ឋអាមេរិក ប្រទេស​កា​ណា​ដា ទ្វីបអឺរ៉ុប (​មាន​ទាំង​ប្រទេស​បារាំង ប្រទេស​ប៊ែ​ល​ហ្សិ​ក ប្រទេស​ស្វី​ស ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រទេស​អុ​ី​តា​លី ប្រទេស​អូ​ទ្រី​ស ប្រទេស​ហូ​ឡង់ ប្រទេស​ន័​រវេ ប្រ​ទេ ស​ស៊ុ​យ​អែ​ត និង​ប្រទេស​ហ្វាំ​ង​ឡង់​) ទ្វីបអាស៊ី (​មាន​ទាំង​ប្រទេស​កម្ពុជា ប្រទេស​ថៃ ប្រ​ទេ ស​ម៉ា ឡេ​សុ​ី ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​) និង​ទ្វីប​អូ​សេ​ី​អា​នី ប៉ា​ស៊ី​ហ្វិ​ច (​មាន​ទាំង​ប្រ ទេស​អូស្ត្រាលី និង​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​) ។​

​លោក​បាន​បន្ថែម​ថា ក្នុង​កាលៈទេសៈ​ដ៏​ពិសេស​នេះ​ដោយសារ​តែ​លោក​ប្រធាន កឹ​ម សុខា ត្រូវ​បាន ហ៊ុន សែន ចាប់​យក​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយដោយ​សារ​តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​គេ​គំរាមកំហែង ហើយ​មិន​អាច​បញ្ចេញយោបល់​បាន​ឡើយ យើង​យល់​ឃើញ​ថា មាន​តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​ទេ​គឺ​នៅ​តាម​សាខា​នានា​របស់​គណបក្ស​ទូ​ទាំង​ពិភពលោក ដែល​អាច​ជួបជុំ​គ្នា និង​ពិភាក្សា​គ្នា ដើម្បី​កំណត់​យុទ្ធសាស្ត្រ និង​ធ្វើ​សេចក្តីសម្រេច​សម​ស្រប​ទាន់​ពេលវេលា ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នៅ​កម្ពុជា ។​

​លោក ករុណា ពៅ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​បាន​លើក​ឡើង​ថា ក្នុង​នាម​ខ្ញុំ​ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការ​ធ្វើ​សន្និសីទ​របស់​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទូ​ទាំង​ពិភពលោក នៅ​ថ្ងៃ​ទី​១ ថ្ងៃ​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​រដ្ឋ អា​ត្ល​ង់​តា សហរដ្ឋអាមេរិក ដើម្បី​ប្រមូលផ្តុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ​រួម​គ្នា​តស៊ូ​សង្គ្រោះ​ជាតិ​ឲ្យ​ទាន់​ពេលវេលា​» ។​

​ដោយឡែក​លោក បូ​ពា សំនៀង ជា​អនុប្រធាន​ក្រុមគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ (CNRP Marseille France) ប្រចាំ Marseille ប្រទេស​បារាំង និង​ជា​សមាជិក​ក្រុមការងារ គណ​ប ក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​បាន​លើក​ឡើង​ថា «​ខ្ញុំ​យល់​ឃើញ​ថា ការ​ភ្នាល់​របស់​លោក សម រ​ង្ស៊ី ជាមួយ​សម្តេច ហ៊ុន សែន លើ​ប្រធានបទ​«​ដោះ​លែង ឬ​មិន​ដោះ​លែង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​» មិន​ត្រឹមតែ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេរីភាព​លោក កឹ​ម សុខា ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស​, តម្លៃ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្ យ​និង​សិទ្ធិ​មនុស្ស​, ផលប្រយោជន៍​ជាតិ​, ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នាម​បុគ្គល​» ។​

​លោក​គូសបញ្ជាក់​ទៀត​ថា ខ្ញុំ​សូម​ទទូច​អង្វរ​លោក សម រ​ង្ស៊ី ឲ្យ​សុំ​ទោស​លោក កឹ​ម សុខា ដើម្បី​នាំ​មក​នូវ​ការ​ពង្រឹង​ការ​រួបរួម និង​សាមគ្គី​ផ្ទៃក្នុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​  ។ ខ្ញំ​សង្ឃឹមថា​«​ពាក្យសុំ​ទោស​១​ម៉ាត់​ដូរ​នឹង​សាមគ្គី​ផ្ទៃក្នុង​បក្ស​» លោ ក​សម រ​ង្ស៊ី ប្រាកដជា​អាច​ធ្វើ​បាន ព្រោះ​លោក​ធ្លាប់​សុំ​ទោស​សម្តេច ហ៊ុន សែន ២​ដង​ដើម្បី​បាន​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ