ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! និស្សិត​សាកលវិទ្យាល័យ​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​និស្សិត​ម្នាក់ ពេល​ជិះ​ម៉ូតូ​ចេញពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដល់​ពាក់កណ្តាល់​ផ្លូវ ក៏ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​នឹង​រថយន្ត​សណ្តោង​កុងតឺន័រ បណ្តាល​អោយ​បុរស​ម្នាក់​នោះ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​និស្សិត​ម្នាក់ ពេល​ជិះ​ម៉ូតូ​ចេញពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដល់​ពាក់កណ្តាល់​ផ្លូវ ក៏ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​នឹង​រថយន្ត​សណ្តោង​កុងតឺន័រ បណ្តាល​អោយ​បុរស​ម្នាក់​នោះ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទល់មុខ​រោងចក្រ កាត់ដេរ​សំលៀក​បំពាក់ WD ផ្លូវ​២១៧ ភូមិ​ឫ​ស្សី ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉េ​ង ឈុ​ន​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ស្នាក់​នៅ​ជាមួយ​បងប្អូន​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្មពួក ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FA-៩៨២២ ។  ចំណែក​រថយន្ត​សណ្តោង​កុងតឺន័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៣៦៦៧ អ្នក​បើកបរមិន​ត្រូវ​បានស្គាល់អត្ត​សញ្ញាណ បាន​រត់គេចខ្លួន​បាត់ស្រមោល​។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ចេញពី​សាលា គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច កើតហេតុ ស្រាប់
តែ​រថយន្ត​សណ្តោង​កុងតឺន័រ​ដែល​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ទាក់​ដៃចង្កូត​ជាមួយនឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ ទើប​បណ្ដាល​អោយ​ជន​រង​គ្រោះ​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​អូស​ពីលើ​ប្រហែល​៥​ម៉ែត្រ បណ្តាល​ជន​រង​គ្រោះ​ក្រពឹត​ក្បាល​កៀប​ជាប់​ជាមួយនឹង​មួក​សុ​វត្តិភាព​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោច​អា​ធ័ន​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច​ចូល​ដល់​ទឹកដី​ខណ្ឌដង្កោ ពេល​នោះ​សមត្ថកិច្ច​ខណ្ឌដង្កោ ដេញ​តាម​រថយន្ត​បង្ក​រហូត​ដល់​ផ្លូវ​៥០​ម៉ែត្រ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ទើប​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ឈប់​អែប​កៀន​ទុក​រថយន្ត​ចោល ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ទំនាក់ទំនង​ហៅ​សាច់ញាតិ​បងប្អូន​អោយមក​ទទួលយក​សព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តកំពង់ចាម ។

ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ