ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឆ្ងល់​! ក្លិន​អ្វី​ជាប់​បន្ទប់​ក្បែរ​នោះ ក៏​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល​… សង្វេគ​ផង រន្ធត់​ផង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី គាំងបេះដូង​ស្លាប់​គ្មាន​នរណា​ម្នាក់​ដឹង​ទេ រហូត​ឡើង​ហើម​ស្អុយ​ធុំក្លិន ទើប​ដឹង ក៏​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៩ ខែវិច្ឆិកា…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី គាំងបេះដូង​ស្លាប់​គ្មាន​នរណា​ម្នាក់​ដឹង​ទេ រហូត​ឡើង​ហើម​ស្អុយ​ធុំក្លិន ទើប​ដឹង ក៏​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កង​សៅ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ប៉ុ​ល ច​ន្ទ្រា ភេទ​ស្រី អាយុ​៧៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ហើយ​ជន​រង​គ្រោះជា​ស្ត្រី​គ្មាន​កូន​គ្មាន​ចៅ​នោះ​ទេ រស់ នៅ​តែ​ម្នាក់ឯង ថែម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម ។ ស្ត្រី​រង​គ្រោះ​ទើបតែ​មក​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​បាន​រយៈពេល​ជាង​មួយ​ខែ​តែ​ប៉ុណ្ណោះ ដោយ​ប្រកប​មុខ របរ​លក់ដូរ​ភេសជ្ជៈ​បន្តិចបន្តួច​។

ចំណែក​ស្ត្រី​ឈ្មោះ ប៉ុ​ល ពេ​ជ អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ស្ត្រី​រង​គ្រោះ​បាន​បំភ្លឺ​ថា ជន​រង​គ្រោះជា​បង​របស់​គាត់ ហើយ​រយៈពេល​កន្លង​មក បងស្រី​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​តែ​ម្នាក់ឯង គ្មាន​អ្នក​ថែទាំ​នោះ​ទេ ក៏​មិនដឹង​ថា គាត់​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ហើយ​នោះ​ដែរ​។ រហូត​ដល់​មាន​ក្លិនស្អុយ​ខ្លាំង ទើប​សិស្សសាលា​ដែល​ជួល​បន្ទប់​ស្នាក់​នៅ​ជាប់​គ្នា​ធុំ​ស្អុយ ចេះ​តែ​ឆ្ងល់​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្ចាស់ផ្ទះ​ថា មាន​ក្លិនស្អុយ​ក្នុង​បន្ទប់​​ជួល​ជាប់​បន្ទប់​របស់​ពួក​គេ​។

ប្រភព​ខាងលើ​បន្ត​ថា ម្ចាស់ផ្ទះ​ក៏​ប្រាប់​ថា​ឲ្យ​នាំ​គាស់​ទ្វារ​ចូល​មើល ពេល​គាស់​ទ្វារ​ចូល​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​បន្ទប់ មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ហើយ​បាន​ប្រាប់​ក្រុម​គ្រួសារ​សព​មក​ជួយ​ពិនិត្យ​មើល​សាកសព​។

ក្រោយ​ពេល​ដឹង​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត និង​ស្រុក ចុះ​ដល់​កន្លែង​កើតហេតុ​សហ​ការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​រដ្ឋ ធ្វើការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​សព​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​នោះ​ទេ ។ ក្រោយ​ពិនិត្យ​ចប់ ក៏​សន្និដ្ឋាន​ថា ជន​រង​គ្រោះ គឺ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ក៏​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ