ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​ហ្វឹកហ្វឺន​ដល់​នាយទាហាន​បន្តវេន​ក្នុង​ការ​បា.ញ់​គ្រាប់​ពិត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្មវិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ដល់​នាយទាហាន​បន្តវេន​ក្នុង​ការ​បាញ់​គ្រាប់​ពិត​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប ខេត្តបាត់ដំបង បាន​ធ្វើ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន…

ខេត្តបាត់ដំបង ៖ កម្មវិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ដល់​នាយទាហាន​បន្តវេន​ក្នុង​ការ​បាញ់​គ្រាប់​ពិត​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប ខេត្តបាត់ដំបង បាន​ធ្វើ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​។

ដោយ​មានការ​ចូលរួម​ពី​លោក​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ងួ​ន រត​នះ អភិបាលខេត្ត​បាត់ដំបង លោក​អភិបាលរង​ខេត្តពោធិសាត់ , ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ព្រមទាំង​មេបញ្ជាការ​រង​យោធភូមិ​ភាគ នាយសេនាធិការ ស្នងការ​រង​នគរបាល​ខេត្តបាត់ដំបង អាវុធហត្ថ​ខេត្ត នាយការិយាល័យ ចូលរួម​ការ​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក តេ​ជោ​សែន ភ្នំ​វាល​ចាប ដោយ​បាន​ផ្តោត​ទៅ​លើ​ចំណុច​ត្រូវ​បាញ់​ចម្ងាយ ពិនិត្យ​អាវុធ គ្រប់​ប្រភេទ​ដែល​មាននៅ​លើ​ទីតាំង​នេះ សម្រាប់​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នៅ​ទី​នេះ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ