ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃ​សោះ ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ កើតឡើង​៧​លើក (​យប់​៧​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​៦​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ កើតឡើង​៧​លើក (​យប់​៧​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​៦​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : មិន​ប្រកាន់​ស្តាំ​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, ប្រជែង​២​លើក​ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៥​នាក់​,​ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​មធ្យោបាយ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៦៣៥៥​គ្រឿង (​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៧០៦​គ្រឿង (​ម៉ូតូ​៧៩%) អប់រំ​២៤៨​គ្រឿង (​ម៉ូតូ​៦៥%) មធ្យោបាយ​ពិន័យ​៤៥៨​គ្រឿង (​ម៉ូតូ​៨៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៣៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៦៧១​គ្រឿង អប់រំ​១៤៨​គ្រឿង ពិន័យ​ចំនួន​សរុប​៣១១​គ្រឿង (​មួក​២៣៧​គ្រឿង កញ្ចក់​៧០​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ