ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីនេប៉ាល់ចាត់ទុកដំណើរទស្សនកិច្ចសម្តេចតេជោមានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់បានអះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន ពិតជាមានសារៈសំខាន់ និងប្រវត្តិសាស្ត្រសម្រាប់នេប៉ាល់ ។…

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់បានអះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន ពិតជាមានសារៈសំខាន់ និងប្រវត្តិសាស្ត្រសម្រាប់នេប៉ាល់ ។ ការអះអាងនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេរភាគី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី29 វិច្ឆិកា ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ខាត់ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ បានលើកឡើងថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសនេប៉ាល់ លោកក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិចឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ ។

លោកនាយករដ្ឋមន្ត្រីនេប៉ាល់​បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព ។

លោកបានបន្តថា ប្រទេសយើងទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្លេះ លោកក៏បានកត់សម្គាល់អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី​ និងបានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ។

ទន្ទឹមនឹងនេះលោកក៏បានមើលឃើញពីការរីកចំរើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ។

មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់​ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទាំងសងខាង ហើយលោកក៏បានជំរាប​ជូន​សម្តេច​តេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ