ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​«ដកកាំភ្លើងបា.ញ់មេឃជិត១០គ្រាប់​»…​កុំផ្អើល​និងកុំចង់ស្គាល់​​​​​គាត់ចឹង​​ឬ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា មាន​កំហឹង​ជាមួយ​អ្នក​ណា​នោះ​ទេ​ បាន​ទាញ​កាំភ្លើងខ្លី​មួយ​ដើម បាញ់​​មេឃ​ជិត​១០​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ស្ថិត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា មាន​កំហឹង​ជាមួយ​អ្នក​ណា​នោះ​ទេ​ បាន​ទាញ​កាំភ្លើងខ្លី​មួយ​ដើម បាញ់​​មេឃ​ជិត​១០​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ស្ថិត
​នៅ​មុខ​ផ្ទះ​លេខ​១១B ផ្លូវ​៦៦៦ ភូមិ​តា​ងូវ​ក្រោម សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បន្ត​ថា បុរស​ដែល​បាញ់បោះ​សេរី​រូប​នេះត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន តែ​​មិន​​បានបង្ហាញនិង​ឱ្យ​ស្គាល់
​ពី​អត្តសញ្ញាណនោះ​ទេ ។ តែមានការបង្ហើបឱ្យ​ដឹងថា បុគ្គលនោះ គឺ​ជាមន្ត្រីនគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និងជាអនុ​ប្រធាន​នាយក​ដ្ឋាន​ទៀត​ផង ។

​តាម​​សម្តី​បុរស​ម្នាក់ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចេញពី​កម្ម​វិ​ធី​នៅ​ម្តុំ​ទួល​ក្រសាំង គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ រួច​ហើយ​រូប​គាត់​បាន​ទូរ​សព្ទ​ឱ្យ​ប្រពន្ធ​ចាំ​បើកទ្វារ​ផ្ទះ​។

តែ​ពេល​នោះ​ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​ថា មាន​បុរស​ម្នាក់​បាន​កាន់​កាំភ្លើង​ដើរ​បាញ់​ពេញ​ផ្លូវ ។ ឮដំណឹង​បែប​នេះ រូប​គាត់​បើករថយន្ត​មក​ដល់​ជិត​ផ្ទះ ក៏​បាន​ចេញ​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​និរោធ​ន ពី​ករណី​ផ្ទុះអាវុធ​ក្បែរ​ផ្ទះ​គាត់ តែ​ពេល​នោះ​សមត្ថកិច្ច​បាន​ប្រាប់​គាត់​វិញ​ថា កម្លាំង​របស់​គាត់​ចុះ​ទៅ​២​នាក់​ហើយ ទើប​រូប​គាត់​បើករថយន្ត​បត់​ចូល​ផ្លូវ​ទៅ​ផ្ទះ ។

ប្រភព​បន្ត​ទៀត​ថា គាត់​បានឃើញ​បុរស​ម្នាក់​នោះ បាន​កាន់​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ា​កមក​គោះ​រថយន្ត​របស់​គាត់​សួរ​ថា «​ទៅ​ណា?​» ដោយសារ​តែ​ឃើញ​កាំភ្លើង​បែប​នេះ គាត់​បាន​បើករថយន្ត​ថយក្រោយ​វិញ​ទៅ​ប៉ុស្តិ​សមត្ថកិច្ច​និរោធ​ន៍​ម្តងទៀត ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ឃាត់ខ្លួន​បុរស​រូប​នោះ យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាននគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ។

នៅ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រមូល​សំបក​កា​ទុ​ស្ស​ចំនួន​៨​គ្រាប់ ។ ទោះបីជា​យ៉ាងណា សមត្ថ​កិច្ច ហាក់បីដូចជា​មានការ​លាក់បាំង មិន​ចង់ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ថតរូប​ជន​បង្ករ​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា ជន​បង្ក​ជា​អ្នក​ណា​ដែរ គឺ​បិទ​ធ្វើ​ជិតឈឹង​តែ​ម្តង ។

បើមាន​ព័ត៌មានបន្ថែមនឹងមានផ្សាយជូន​បន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ