ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​សត្វព្រៃ​អត់​ប៉ា​ស្ព័​រ​ត្រៀម​ឆ្លង​ទៅ​ស្រុក​វៀតណាម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​ស្រី​ប្រុស​២​នាក់​ដឹក​សត្វ​ប្រវឹក​២៤​ជាល ស្មើនឹង​៥២៨​ក្បាល​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ត្រូវ​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​ (​អង្គការ​វ៉ា​យ​អេ​ត​)​ បង្ក្រាប​ចាប់​ឃាត់ខ្លួន​ និង​ដកហូត​វត្ថុ​តាង​មាន​សត្វ​ប្រវឹក​៥២៨​ក្បាល រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ…

ខេត្តស្វាយរៀង ៖ ឈ្មួញ​ស្រី​ប្រុស​២​នាក់​ដឹក​សត្វ​ប្រវឹក​២៤​ជាល ស្មើនឹង​៥២៨​ក្បាល​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ត្រូវ​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​ (​អង្គការ​វ៉ា​យ​អេ​ត​)​ បង្ក្រាប​ចាប់​ឃាត់ខ្លួន​ និង​ដកហូត​វត្ថុ​តាង​មាន​សត្វ​ប្រវឹក​៥២៨​ក្បាល រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម ២A-៤៩៥៤ និង​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ជិត​៤​ពាន់​ដុល្លារ ជា​ថ្នូរ​ដោះ​លែង​ជនល្មើស​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។

បើ​តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​វិច្ឆិកា​២០១៨​នៅ​ត្រង់​ចំណុច​ភូមិ​ស្នាយ​គ្រាង​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​ជ្រំ​ ខណៈ​ជនល្មើស​បម្រុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ