ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ ជា​អស់លោក​ដែល​ចាំតែ​ធាក់​ផ្តួល​ប្លន់​ម៉ូតូ​គេ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ កម្លាំង​នគរបាល​បាល​ប៉ុស្តិ៍​ដង្កោ​ បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ចំនួន​៣​នាក់​ក្នុង​ចំណោម​គ្នា​ ៤​នាក់ដែល​ជាប់​សង្ស័យ​ថា​ ជា​មុខសញ្ញា​ធាក់​ផ្ដួល​អ្នកដំណើរ​តាម​ផ្លូវ​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម កាលពីពេល​កន្លង​​​មក​ហើយតែង​គេចខ្លួន​រួច ​។​ ដោយឡែក​ ចុង​ក្រោយ​នេះ​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖​ កម្លាំង​នគរបាល​បាល​ប៉ុស្តិ៍​ដង្កោ​ បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ចំនួន​៣​នាក់​ក្នុង​ចំណោម​គ្នា​
៤​នាក់ដែល​ជាប់​សង្ស័យ​ថា​ ជា​មុខសញ្ញា​ធាក់​ផ្ដួល​អ្នកដំណើរ​តាម​ផ្លូវ​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម កាលពីពេល​កន្លង​​​មក​ហើយតែង​គេចខ្លួន​រួច ​។​

ដោយឡែក​ ចុង​ក្រោយ​នេះ​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ ​​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​ក្របួចជាប់ជាក់ស្តែង ខណៈ​កំពុង​អនុវត្តន៍​តាម​បទ​បញ្ជា​របស់​លោក​វរសេនីយ៍ឯក ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​។

ការ​ឃាត់ខ្លួន ​​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១​យប់​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​ស្ថិត​នៅ​ក្នុងភូមិ​
បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​ខាងលើ ​រួម​មាន​១​-​ឈ្មោះ ជិន រ៉ា​វី អាយុ​១៨​ឆ្នាំ​មុខរបរ​​ជាងឈើ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​​សែន​ជ័យ​។ ​២-​ឈ្មោះ​ឃឿ​ន លី​យ៉ា អាយុ​​២០​ឆ្នាំ​ ​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ព​ធិ៍​សែន​ជ័យ  និង​៣-​ឈ្មោះ ធី សុធា អាយុ​១៨ឆ្នាំ ​។

​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​២​គ្រឿង ដេញ​តាម​ធាក់​ផ្ដួល​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ​ភ្លាម​ៗ​នោះ​កម្លាំង​បាន​ដេញ​តាម​ចាប់ខ្លួន​បាន​៣​នាក់​ និង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង និង​ដំបង​ដែល​១​ដើម ។ ចំណែក​បក្សពួក​ម្នាក់​ទៀត ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​។​ ​

អត្ថបទសរសេរ ដោយ