ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនទែន​ហើយ ! ក្រោយ​ប្រកាស​ក្តែ​ង​ៗ​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្ស៊ី​ពេល​នេះ​ទាហាន​អ៊ុយ​ក្រែ​ន​ជីក​លេណដ្ឋាន​ហើយ

5 ឆ្នាំ មុន

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​នក​ង​ទាហាន​ប្រទេស​នេះ បាន​នាំ​គ្នា​ជីកលេ​ណដ្ឋាន ហើយ​រៀបចំ​ដាក់​ឡាំង​គ្រាប់រំសេវ ព្រមទាំង​ស្បៀង​ក្រោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ នូវ​ច្បាប់អាជ្ញាសឹក ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​រុ​ស្សុី ​។…

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​នក​ង​ទាហាន​ប្រទេស​នេះ បាន​នាំ​គ្នា​ជីកលេ​ណដ្ឋាន ហើយ​រៀបចំ​ដាក់​ឡាំង​គ្រាប់រំសេវ ព្រមទាំង​ស្បៀង​ក្រោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ នូវ​ច្បាប់អាជ្ញាសឹក ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​រុ​ស្សុី ​។

ទាហាន​អ៊ុយ​ក្រែ​ន​អាយុ​២២​ឆ្នាំ​ម្នាក់​និយាយ​ទៅ​កាន់​អ្នកកាសែត​ថា គេ​ត្រូវ​ជីក​លេណដ្ឋាន​មាន​ប្រវែង​១០​ម៉ែត្រ​និង​ជម្រៅ​២​ម៉ែត្រ​ ។ យើង​ចាប់​ជីក​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ មក ក្រោយ​ពេល​ប្រកាស​ច្បាប់អាជ្ញាសឹក​ ។

កង​ទាហាន​អ៊ុយ​ក្រែ​ន​បោះទីតាំង​ក្នុងភូមិ​បាក់បែក​ដោយ​សង្គ្រាម CHYROKYNE ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ប្រមាណ​ជា​១​គីឡូម៉ែត្រ​ពី​ខ្សែបន្ទាត់​រណសិរ្ស ប្រឈម​មុខ​នឹង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុី​នៃ​សាធារណរដ្ឋ​ស្វ័​យ​ប្រកាស​ដូ​ណេ​ស្ក៍ ​។

ចម្ងាយ​ប្រមាណ​ជា​៨០០​ម៉ែត្រ​ពី​ទីនោះ គឺ​សមុទ្រ​AZOV​ដែល​ពុះ​ចែក​រវាង​រុ​ស្សុី​ និង​អ៊ុយ​ក្រែ​ន​ ។ ដោយ​ប៉ុនប៉ង​ចូល​មក​កាន់​សមុទ្រ​យុទ្ធសាស្ត្រ​នោះ ដែល​នាវា​អ៊ុយ​ក្រែ​ន​៣​គ្រឿង ត្រូវ​កង​ឆ្នាំ​ឆ្នេរសមុទ្រ​រុ​ស្សុី​ចាប់​កាល​ពី​ថ្ងៃ​ទី២៥ ​វិច្ឆិកា ក្នុង​ដែនទឹក​តំបន់​គ្រី​មេ​នាំ​ឲ្យ​អ៊ុយ​ក្រែ​ន​ផ្ទុះ​កំហឹង ​។

ប្រឈម​មុខ​នឹង​ភាព​តាន​តឺង​ជាមួយ​អ៊ុយ​ក្រែ​ន រុ​ស្សុី​ប្រកាស​នា​ថ្ងៃ​ទី​​២៨ ​វិច្ឆិកា ពី​ការ​ដាក់​ពង្រាយ​នា​ពេល​ខាង​មុខ​នេះ ប្រព័ន្ធ​មី​សីុ​ល​ការពារ​អាកាស​S-400​ថ្មី​ៗ​នៅ​ឧបទ្វីប​គ្រីមេ​ ។ នា​ថ្ងៃ​នោះ​ប្រធានាធិបតី​រុ​ស្សុី​លោក ​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន បាន​ចោទប្រកាន់​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក ​ប៉េ​ត្រូ​ប៉ូ​ រ៉ូ​ឆេ​ន​កូ​ថា រៀបចំ​ការ​បង្ក​ហេតុនេះ​ក្នុង​ក្ដី​សង្ឃឹមថា ​អាច​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​រដូវ​ផ្កា​រីក​ខាង​មុខ​នេះ ខណៈ​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា​លោក​នឹង​ចាញ់​។

លោក ពូ​ទី​ន ​រំលឹក​ជា​ថ្មី​ថា កងទ័ព​រុ​ស្សុី​បាន​បំពេញ​កាតព្វកិច្ច​របស់​គេ ដោយ​ប្រើ​កម្លាំង​ចាប់​ឃាត់​នាវា​អ៊ុយ​ក្រែ​ន​ទាំង​៣​គ្រឿង​នោះ​ ។ ក្រុង​កៀវ​បាន​បរិហារ​ពិការ​ឃុំខ្លួន​ដោយ​ខុសច្បាប់​នាវិក​២៤​នាក់​នៃ​នាវា​ទាំងនោះ ហើយ​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់​ ។ ប្រមុខ​ការទូត​រុ​ស្សុី លោក​ ស័​រ​ហ្គេ​យ ​ឡាវ​រ៉ូ​វ​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ​និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ថា កាន់ជើង​អំពើ​ពុតត្បុត​របស់​ក្រុង​កៀវ ​។

ពេល​ប្រឈម​មុខជា​មួយ​រុ​ស្សីុិ​ប្រធានាធិបតី​​អ៊ុយ​ក្រែ​នស្នើ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អូតង់​ពិសេស​អា​ល្លឹ​ម៉​ង់ ឲ្យ​ដាក់​ពង្រាយ​កង​នាវាចម្បាំង​នៅ​សមុទ្រ​ AZOV ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ក្រុង​កៀវ​ទប់ទល់​ជាមួយ​រុ​ស្សុី ​៕

ចុចអាន ៖ ផ្ទុះ​ភាព​តានតឹងកាន់តែ​ខ្លាំង ! អ៊ុយ​ក្រែ​ន ប្រើ​ច្បាប់អាជ្ញាសឹក​របស់​ខ្លួន​ក្រោយរុស្ស៊ីចាប់​នាវា៣​គ្រឿង

ចុចអាន ៖ កាន់តែ​ធ្ងន់ធ្ងរ ! អ៊ុយ​ក្រែ​ន គំរាម​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្សុី​ក្រោយ​ចាប់​នាវាចម្បាំង​៣​គ្រឿង​នៅ​សមុទ្រ​ខ្មៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ