ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ជប់លៀង​ស្រវឹងស្រា​បុក​ម៉ូតូ​មិត្ត​ខ្លួនឯង បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន​កាដូ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន​កាដូ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ សាក្សី​ដែល​ឃើញ ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 01 2-0373 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។

ខណៈ​ពេល​បើក​មក​ដល់​ចំណុច កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​៣​នាក់​ជិះ​ម៉ូតូ​នោះ​រង​របួសធ្ងន់​ទាំង​៣​នាក់ សន្លប់​ស្តូក​នឹង​នៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​មើល​ជន​រង​គ្រោះ​នោះ​ទេ ក៏​បាន​បើក​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​កាដូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ជាប់​ដើម្បី​សួរនាំ​។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​ខាង​រថយន្ត​បង្ក​គឺជា​មិត្តភក្តិ​នឹង​គ្នា ដែល​ទើបនឹង​មក ពី​ជប់លៀង​ជាមួយ​គ្នា ហើយ​មិនដឹង​ថា​ភាគី​ទាំង​សងខាង​ខឹង​គ្នា​ឬ​មួយ​ទាស់​ពាក្យ​សម្ដី​ទេ បានជា​ខាង​ម្ចាស់​រថយន្ត​បើក​បុក​ម៉ូតូ​មិត្តភក្តិ​ខ្លួនឯង​ឲ្យ​រង​របួសធ្ងន់​នោះ​ឡើយ​។ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​បាត់​ទៅ​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរ​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ