ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករសារ​ភាព​ថា ​សម្លា.ប់​មនុស្ស​ដល់​ទៅ​៩០​នាក់ អាច​ឱ្យ​រូប​គេ​ក្លាយ​ជា…

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ទើប​សារភាព​ថា រូបគេ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​៩០​នាក់ ដែល​អាច​ឲ្យ​រូបគេ​ក្លាយជា​ឧក្រិដ្ឋជន​សាហាវ​ជាងគេ​បំផុត​នៃ​ប្រវត្តិសាស្ត្រ និង​ក្លាយជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​សហរដ្ឋអាមេរិក​។ មាន​អាយុ​៧៨​ឆ្នាំ​ឃាតករ​ឈ្មោះ SAMUEL LITTLE បាន​សារភាព​ថា​សម្លាប់​មនុស្ស​៩០​នាក់​។…

សហរដ្ឋអាមេរិក ៖ អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ទើប​សារភាព​ថា រូបគេ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​៩០​នាក់ ដែល​អាច​ឲ្យ​រូបគេ​ក្លាយជា​ឧក្រិដ្ឋជន​សាហាវ​ជាងគេ​បំផុត​នៃ​ប្រវត្តិសាស្ត្រ និង​ក្លាយជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​សហរដ្ឋអាមេរិក​។

មាន​អាយុ​៧៨​ឆ្នាំ​ឃាតករ​ឈ្មោះ SAMUEL LITTLE បាន​សារភាព​ថា​សម្លាប់​មនុស្ស​៩០​នាក់​។

ចំណែក​​ភ្នាក់ងារ​FBI​អះអាង​រួច​ហើយពី​ការ​ទទួលខុសត្រូវ​របស់​ជន​នោះ លើ​ការ​សម្លាប់​មនុស្ស​៣៤​នាក់ ភាគច្រើន​ជានា​រី​អន្តោប្រវេសន៍ ពិសេស​នារីរ​កសី​ុ​បម្រើ​ផ្លូវភេទ​ឬ​ញៀន​ថ្នាំ ហើយ​ច្រើន​ជានា​រី​ស្បែក​ខ្មៅ​។ ពួក​គេ​ត្រូវ​សម្លាប់​រវាង​ពី​ឆ្នាំ​១៩៧០​ទៅ​២០០៥ ក្នុង​រដ្ឋ​ប្រមាណ​ជា​១៥​។

អតីត​កីឡាករ​ប្រដាល់​រូប​នោះ សម្លាប់​បណ្ដាជន​រង​គ្រោះ​ដោយ​ដាល់​យ៉ាង​ខ្លាំង​ឬ​ដោយ​ច្របាច់ករ មុន​ពេល​​យក​សាកសព​របស់​ពួក​គេ​ទៅ​បោះចោល​នៅ​តាម​ចិញ្ចើមថ្នល់ តាម​ជម្រៀល​ផ្លូវ​ឬ​ក្នុង​គំនរ​សម្រាម​។ ដោយ​ពុំ​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង ឬ​ស្នាម​ចាក់​នឹង​កាំបិត មនុស្ស​ច្រើន​នាក់​ដែល​រូបគេ​សម្លាប់​ត្រូវ​បាន គេ​គិត​ថា​ស្លាប់​ដោយ​ប្រើ​ថ្នាំ​ញៀន​ច្រើន​ហួស ដោយ​គ្រោះថ្នាក់​នានា​ឬ​ស្លាប់​ដោយ​ធម្មជាតិ​។ នេះ​ជា​ការ​ពន្យល់​របស់​ប៉ូលិស​សហព័ន្ធ​ក្នុង​សេចក្ដី​ប្រកាស​មួយ​។

ត្រូវ​ចាប់ខ្លួន​ជា​ច្រើន​លើក​ពី​បទ​ចាប់រំលោភ ចាប់ពង្រត់​មនុស្ស ឬ​ដោយសារ​អំពើ​ហិង្សា​ឯទៀត​ៗ ការ​សង្ស័យ​​សម្លាប់​មនុស្ស​មាន​តែ​២​លើក កាលពីដើម​ទស​វត្ស​ឆ្នាំ​១៩៨០​។ ជាប់​ទាក់ទិន​នឹង​ការ​បាត់​ខ្លួន​យុវនារី​២​នាក់ រូបគេ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង មក​ពី​គ្មាន​ភស្ដុ​តាង​គ្រប់គ្រាន់​។ គឹ​រហូត​ដល់​ឆ្នាំ​២០១២​ទើប​កងកម្លាំង​ប៉ូលិស ស្រាវជ្រាវ​រក​ឃើញ​ការ​ទទួលខុសត្រូវ​ពិតប្រាកដ​របស់​គេ ក្នុង​ការ​សម្លាប់​នារី​ទាំង​២​នាក់​នោះ​។ ត្រូវ​ចាប់ខ្លួន​ក្នុង​ក្រប​ខណ្ឌរ​ត់ំ​ពន្ធ​គ្រឿងញៀន តាម​រយៈ​ការ​ពិនិត្យ​NDA​របស់​គេ ជន​នោះ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នារី​៣​នាក់​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រវាង​ឆ្នាំ​១៩៨៧​និង​១៩៨៩​។

សវនាការ​កាត់ទោស​ជន​នេះ នា​ឆ្នាំ​២០១៤​សម្រេច​កាត់ទោស​រូបគេ​ដាក់គុក​អស់​មួយ​ជីវិត​។ ក្រោយ​ការ​កាត់ទោស​រូបគេ​ប៉ូលិស​សហព័ន្ធ​បន្ត​ពិនិត្យ​សំណុំរឿង​ចាស់​ៗ រួច​ក្នុង​ខែឧសភា​ឆ្នាំ​២០១៨ ពួក​អ្នក​ស៊ើ​ប​អង្កេត​បាន​ទៅ​សួរ​ចម្លើយ​គេ​ទៀត​នៅ​ក្នុង​គុក ហើយ​គេ​ក៏​សារភាព​ថា​បាន​សម្លាប់​មនុស្ស​រហូត​ដល់​៩០​នាក់់​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ