ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អភិបាលរង​ស្រុក​កែវ​សីមា​ម្នាក់​ត្រូវ​ម៉ូតូ​ពន្លះ​ពីមុខ​ពេញទំហឹង តែ​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៍បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​លោក​អភិបាលរង​ស្រុក​កែវ សីមា​ម្នាក់ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ស្លាប់​ម្នាក់ ។ ហេតុការណ៍​នេះ…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៍បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​លោក​អភិបាលរង​ស្រុក​កែវ
សីមា​ម្នាក់ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ស្លាប់​ម្នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ថា អ្នក​រង​របួស​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សាន សុខ​ជី ភេទ ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ដេ​ម ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ បាន​រង​របួសធ្ងន់ ។ ជនរងគ្រោះ​ទាំង​ពីរនាក់​​មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មា​ក​ហុងដា MSX ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​ម្ចាស់​រថយន្ត​ម៉ា​កតា​កូ​ម៉ា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អភិបាលរង​ស្រុក​កែវ​សីមា​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX បើកបរ​ក្នុ្ង​ង​ទិស​ដៅ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ខាងជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់កន្លែង
​កើតហេតុ ម៉ូតូ​ខាងលើ​ទំនងជា​បើក​ជែង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ា​កតា​កូ​ម៉ា ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បញ្ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ