ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ទម្លាក់​គ្រាប់បែក​… ​ស្លា.ប់​ជន​ស៊ី​វិល​៣០​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បណ្ដា​សាក្សី​ និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន រាយការណ៍​នា​ថ្ងៃ​ទី​២៨​វិច្ឆិកា​ថា ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​៣០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​កមួយ ក្នុង​ខេត្ត​ហែល​ម៉​ង់ ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ បេសកកម្ម​របស់​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បណ្ដា​សាក្សី​ និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន រាយការណ៍​នា​ថ្ងៃ​ទី​២៨​វិច្ឆិកា​ថា ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​៣០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​កមួយ ក្នុង​ខេត្ត​ហែល​ម៉​ង់ ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​។

បេសកកម្ម​របស់​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា ប៉ុស្តិ៍​មួយ​កន្លែង​របស់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​បណ្ដា​ទីប្រឹក្សាយោធា​អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​២៧​ វិ​ច្ឆិ្​​កា រង​ការ​វាយប្រហារ​របស់​ពួក​តា​លី​បង់​ក្នុងស្រុក​GARMSIR​។ កង​យោធា​បាន​ស្នើ​សុំ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​កង​យន្តហោះ ប៉ុន្តែ​គេ​ពុំ​ដឹង​ឡើយ​ដែល​បណ្ដាជន​ស៊ីវិល​ស្ថិត​នៅ​ជុំវិញ​ទីនោះ​ដែរ​។

យោង​តាម​ប្រជាជន​ម្នាក់​នៃ​តំបន់​នោះ​ថា នារី​ច្រើន​នាក់​និង​កុមារ​១៦​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​។ តំបន់​នោះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​តា​លី​បង់ ប៉ុន្តែ​ជន​រង​គ្រោះ​ទាំងអស់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស កាលពី​ី​យប់​ថ្ងៃ​ទី​២៧​វិច្ឆិកា​សុទ្ធតែ​ជា​ជន​ស៊ី​វិល​។

ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​៨០៥០​នាក់​បាន​ត្រូវ​ស្លាប់​និង​របួស រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ ហើយ​ជិត​ពាក់កណ្ដាល​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​ឬ​គ្រាប់បែក​ច្នៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ