ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​​ស្វាពេក ​​ធ្វើ​អន្ទាក់​​បាន​១០​ក្បាលយកទៅ​លក់ ទើប​​ភ្ញាក់​ថា​​​​មាន​​​ទោស​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យុវជន​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៨​ វិច្ឆិកា នៅ​ចំណុច​ភូមិ​ចំការ​ចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខណៈ​ដែល​យុវជន​ទាំង​២​នាក់​នេះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា…

ខេត្តបាត់ដំបង​ ៖ យុវជន​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៨​ វិច្ឆិកា នៅ​ចំណុច​ភូមិ​ចំការ​ចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខណៈ​ដែល​យុវជន​ទាំង​២​នាក់​នេះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ​និងដឹក​កូន​សត្វ​ស្វា​ព្រៃ​ចំនួន​១០​ក្បាល ​បំរុង​យក​ទៅ​លក់​ ។

​យុវជន​ទាំង​២​នាក់​​នោះ ម្នាក់​ឈ្មោះ​ជួន សេង អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សួង សម្បត្តិ អាយុ​១៨​ឆ្នាំ ពួក​គេ​ជា​កសិករ​ រស់នៅ​ក្នុងភូមិ​តាន​ន ឃុំ​មាន​ជ័យ ស្រុក​សំឡូត​ ។ ​​

បើ​តាម​ការ​បំភ្លឺ​ពី​យុវជន​ទាំង​២​នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ខ្លួន​មិនមែន​ជា​អ្នក​អាជីព​ រកស៊ី​ចាប់​សត្វព្រៃ​លក់
​ទេ​។ ពួក​ខ្លួន​ទើបតែ​ចាប់​បានកូន​សត្វ​ស្វា​ទាំងនោះ ដោយសារ​តែ​វា​ពូកែ​បំផ្លាញ​ដំណាំ​ក្នុង​ចំការ​ពេក​ ។ ​ពួក​គេ​បញ្ជាក់​ថា រាល់ថ្ងៃ​សត្វ​ទាំង​ហ្វូង​ៗ​ បាន​ចុះ​ពី​ភ្នំ​មក​បំផ្លាញ​ដំណាំ ហើយ​ពួក​ខ្លួន​ខឹង​ពេក​ក៏​នាំ​គ្នាច្នៃ​​អន្ទាក់ ដើម្បី​ចាប់​សត្វ​ស្វា​ទាំងនោះ រហូត​ចាប់​កូន​ស្វា​ព្រៃ​នេះ​ចំនួន​១០​ក្បាល ​។ ក្រោយ​ពី​ចាប់​ស្វា​ព្រៃ​នេះ​បាន ពួក​ខ្លួន ​ក៏​មាន​បំណង​ដឹក​យក​ទៅ​លក់ ដោយ​មិន​បានដឹង​ថា ជា​អំពើ​​ខុសច្បាប់​ទេ លុះ​ពួក​ខ្លួន​ដឹក​មក​តាម​ផ្លូវ​ ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា យុវជន​ទាំង​២​នាក់​នោះ អាច​ជាប់​សង្ស័យ​ពី​បទ​«​ដឹក​ជញ្ជូន​សត្វព្រៃ​ដោយ​គ្មាន​ការ​អនុញាត​»​។ ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន និង​បាន​បញ្ជូន​ទាំង​មនុស្ស​ទាំង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ហើយ ដើម្បី​សាកសួរ​នាំ​បន្ត​។

ជាមួយនឹង​ការ​បង្ក្រាប​បទល្មើស​ជំនួញ​សត្វព្រៃ​ខាងលើ​នេះ មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ជន​ទាំង​២​នាក់​នេះ ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃ​មែន តែ​វា​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ​ ។ ពួក​គេ​បាន​ធ្វើ​ដោយ​អ​ចេតនា ហើយ​ពួក​គេ​ក៏​មិនមែន​ជា​មុខសញ្ញា​អាជីព​ចាប់​សត្វព្រៃ​លក់​ដែរ ។ ដូច្នេះ​សមត្ថកិច្ច ​ឬ​តុលាការ គួរតែ​ដកហូត​យក​សត្វ​ស្វា​ព្រៃ​ទាំងនោះ ហើយលែង​ចូល​
ព្រៃ​វិញ រួច​ធ្វើការ​អប់រំ​យុវជន​ទាំង​២​នាក់​ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួក​គេ​ប​ញ្ឈប់​សកម្មភាព​ចាប់​សត្វ​ស្វា​ទាំងនោះ ​ប្រសើរ​ជាងដាក់ទោស​ ឬ​ផាកពិន័យ​ជា​ប្រាក់​ ។ ព្រោះ​បើ​តាម​ពិនិត្យ​លើ​បទល្មើស​នៅ​ក្នុងស្រុក​សំឡូត នៅ​មាន​ច្រើន​ណាស់​ដែល​សមត្ថកិច្ច​គួរតែ​ធ្វើការ​បង្ក្រាប​ ​ដូច​ជា​ល្បែងស៊ីសង បញ្ហា​ជូ​ញ​ដូរ​ថ្នាំ​ញៀន និង​បទល្មើស​ព្រៃឈើរ​។​ល​។

ជុំវិញ​ករណី​នេះ បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ដែរ​ថា ឪពុក​ម្ដាយ​យុវជន​​ទាំង​២​នាក់​នាក់ ក៏​បាន​មក​សុំ​អង្វរ​​ធានា​កូន​ៗ​របស់​ពួក​គាត់​ឱ្យ​​ត្រឡប់​ទៅ​វិញ​ដែរ ជាមួយនឹង​ការ​ទ​ទូល​ស្គាល់​កំហុស​ ។ ពួក​គាត់​បាន​បញ្ជាក់​​ដែរ​ថា កូន​ៗ​របស់​ពួក​គាត់​ មិនមែន​ជា​អ្នក​រកស៊ី​ចាប់​សត្វព្រៃ​លក់​ទេ គឺ​គ្រាន់តែ​ចាប់​សត្វ​ស្វា​ទាំងនេះ ដោយសារ​ខឹង​ពួក​វា​ពួ​កែ​អុកឡុក​និង​បំផ្លាញ​ដំណាំ​ក្នុង​ចំការ​ពេក​ ។

មន្ត្រី​​បាន​បញ្ជាក់​ថា ដោយសារ​មាន​បញ្ជា​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញារ​ផង ទើប​សមត្ថកិច្ច​មូលដ្ឋាន​សម្រេច​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្នងការ​ខេត្ត​ ។ ប៉ុន្តែ​ឪពុក​ម្ដាយ​ពួកគេ ក៏​បាន​ធ្វើ​ដំណើរ​តាម​ទៅ​កាន់​ស្នងការ​ខេត្ត​ដែរ ដើម្បី​សុំ​ធានា​កូន​ៗ​ត្រឡប់​មក​ផ្ទះ​វិញ​​ ។

អត្ថបទសរសេរ ដោយ