ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នាពេញទំហឹង​លើ​ផ្លូវជាតិលេខ​​​៤​ ស្លា.ប់​ម្នាក់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្តាល​អោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្តាល​អោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៤៩ និង​៥០ ស្ថិត​ក្នុងភូមិ ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ុ​ក ផេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ជើង​ក្តី ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំ​ពង់ស្ពឺ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អេស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១B-៥៥៧៨ ។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១H- ៤០៤៨ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថ​កិ​ច​នគរបាល​ចរាចរណ៍​ក្រុង​ច្បារមន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អេស ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​លិចទៅ​កើត គោលបំណង​ឆ្លងផ្លូវពី​​ត្បួ​ង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ដែល​បើកបរ​​ពី​កើត​ទៅ​លិច បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ម៉ាក​វ៉េវ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ដែល​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ពេល​នេះ​សមត្ថ​កិ​ច្ច​កំ​ពង់​ធ្វើការ​ស្រាវជ្រាវ​តាម​រក ដើម្បី​អោយ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ ៕