ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ពៅ លី​ដា ថា​ មិន​ចង់​ជាប់ទ្រុង?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ពៅ លី​ដា ដែល​ល្បី​ថា​មាន​បុរស​សុំ​ស្រឡាញ់​ច្រើន​នោះ នៅ​តែ​បន្ត​ប្រកាន់​ជំហរ​មិន​ទោរទន់​លើ​បុរស​ណា​ទេ ។ បើ​ទោះបី​វ័យ​កាន់តែ​ច្រើន ហើយ​ម្តាយ​ចង់បាន​ចៅ​ព​នឹង​គេ​ក្តី ក៏​ពៅ​លី​ដា​នៅ​តែ​មិន​ទាន់​បើក​ចិត្ត​យក​ស្នេហា​ឲ្យ​ស្អិត​ទ្រូង ។…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ពៅ លី​ដា ដែល​ល្បី​ថា​មាន​បុរស​សុំ​ស្រឡាញ់​ច្រើន​នោះ នៅ​តែ​បន្ត​ប្រកាន់​ជំហរ​មិន​ទោរទន់​លើ​បុរស​ណា​ទេ ។ បើ​ទោះបី​វ័យ​កាន់តែ​ច្រើន ហើយ​ម្តាយ​ចង់បាន​ចៅ​ព​នឹង​គេ​ក្តី ក៏​ពៅ​លី​ដា​នៅ​តែ​មិន​ទាន់​បើក​ចិត្ត​យក​ស្នេហា​ឲ្យ​ស្អិត​ទ្រូង ។ មក​ទល់​ពេល​នេះ​តារា​សម្បុរ​ខ្មៅ​ស្រអែម​ពៅ លី​ដា នៅ​តែ​ជាប់​ឈ្មោះ​ជា​កញ្ញា មិន​ព្រម​ឲ្យ​ជាប់ជំពាក់​កាយ​ជាមួយ​បុរស​ណា​ម្នាក់​ក្រៅពី​ការ​ព្យាយាម​បំពេញ​កិច្ចការ​ផ្នែក​សម្តែង និង​នៅ​ជិត​ម្តាយ​ជាទី​ស្រឡាញ់​ទេ ។

ចំពោះ​អាជីព​សិល្បៈ​ពៅ លី​ដា នៅ​តែ​គ្រង​បាន​តំណែង​តួឯក ពិសេស​រឿង​ភាគ​បែប​បុរាណ​ដោយ​មាន​មុខមាត់​បែប​ខ្មែរ​សម​លក្ខណៈ​រឿងបុរាណ ។ ឆ្នាំ​២០១៨​នេះ​ពៅ លី​ដា​គ្រង​បាន​តួអង្គ​ឯក​ប្រមាណ​ជា​២​ទៅ​៣​រឿង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពៅ លី​ដា​បាន​ប្រាប់​ថា​សម្រាប់​ឆ្នាំ​២០១៨​នេះ​នាង​យល់​ថា​ខ្លួន​មាន​ស្នាដៃ​រឿង​ភាគ​ប្រមាណ​៣​រឿង គឺ​យល់​ថា​ល្មម​ហើយ ។ ឆ្នាំ​២០១៩​គិត​ថា​ខ្លួន​យក​ការ​សម្តែង​ក៏​ត្រឹម​២ ឬ​៣​រឿង​ដូច​គ្នា ។ បើ​ចង់​ក្រសោប​ឲ្យ​បាន​ច្រើន​ជាង​នេះ គឺ​ខ្លាច​គេ​ថា​តួ ដដែល​ៗ ។ «​ខ្ញុំ​មានការ​សប្បាយចិត្ត​ដែល​ទីផ្សារ​សម្តែង​នៅ​តែ​ទៅ​មុខ ហើយ​ខិតខំ​បន្ត​ទៀត​ដើម្បី​សាង​ស្នាដៃ​នៅ​ក្នុង​សិល្បៈ »​។

នៅ​ពេល​សួរនាំ​រឿង​ស្នេហា​មាន​អ្នក​ណា​ស្រឡាញ់ ឬ​នៅ ? ហើយ​ពេល​ណា​ប្រកាស​រឿង​គូស្រករ​ឲ្យ​គេ​ស្គាល់​ពេញ​មុខ ? ពៅ លី​ដា​បាន​ត្រឹមតែ​គ្រវីក្បាល​យ៉ាង​លឿន ហើយ​និយាយ​ថា «​រឿង​គ្រួសារ​អត់​ដឹង​ថា​ពេល​ណា​នោះ​ទេ នាង​ខ្ញុំ​សុំ​លាក់​មិន​និយាយ​ថា​ជា​អ្នក​ណា​ដោយ​អារម្មណ៍​ខ្ញុំ​យល់​ថា​នៅ​ទំនេរ​សិន​ជាង​ធ្វើខ្លួន​ឲ្យ​ជាប់ទ្រុង ។ និស្ស័យ​មក​ដល់​គឺ​នាង​ខ្ញុំ​អាច​នឹង​ពិចារណា​បុរស​មួយ​នោះ មិន​ទុក​ខ្លួន​ឲ្យ​នៅ​យូរ​ទេ​ត្រូវ​តែ​មាន​គូ​ដាច់ខាត​…»​។

ពៅ លី​ដា​ឲ្យ​ដឹង​ថា​នាង​មាន​គម្រោង​ទៅ​សម្តែង​នៅ​បរទេស​ម្តងទៀត​ដើម្បី​ពង្រីក​ឈ្មោះ​ដល់​ស្រុក​ក្រៅ ។ ប្រឡូក​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​នាង​ធ្លាប់​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក អូស្ត្រាលី និង​ជប៉ុន​ជាដើម ។ អ្នកគាំទ្រ​ចាំ​មើល​ថា​តើ​ទៅ​មុខ​ទៀត​ពៅ លី​ដា នឹង​បើក​បេះដូង​យក​បុរស​រូប​ណា ហើយ​បុរស​ម្នាក់​ណា​អាច​យកឈ្នះ​ចិត្ត​នាង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ