ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជិត​២០០​ធ្វើ​សន្និសីទ​សាកល​ស្តី​ពី​សេដ្ឋកិច្ច​ព​ណ៍​ខៀវ​ប្រកបដោយ​និរន្តរភាព​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រទេស​ចំនួន​១៨២​នៃ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​រួម​មាន មន្ត្រី​រដ្ឋាភិបាល ស្ថាប័ន​សិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ និង​សង្គម​ស៊ី​វិល​បាន​ចូលរួម​ធ្វើ​សន្និសីទ​សាកល​ស្តី​ពី​សេដ្ឋកិច្ច​ពណ៌​ខៀវ​ប្រកបដោយ​និរន្តរភាព​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី…

​រាជធានី​ភ្នំពេញ ៖ ប្រទេស​ចំនួន​១៨២​នៃ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​រួម​មាន មន្ត្រី​រដ្ឋាភិបាល ស្ថាប័ន​សិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ និង​សង្គម​ស៊ី​វិល​បាន​ចូលរួម​ធ្វើ​សន្និសីទ​សាកល​ស្តី​ពី​សេដ្ឋកិច្ច​ពណ៌​ខៀវ​ប្រកបដោយ​និរន្តរភាព​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ។​

​សន្និសីទ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ផ្តោត​ការ​ពិភាក្សា​​យ៉ាង​សកម្ម​ទៅ​លើស​រសរ​ស្តម្ភ​ចំនួន​២​គឺ ១-​និរន្តរភាព ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ត្រួតពិនិត្យ​ការ​បំពុល និង​២-​ផលិតកម្ម ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការងារ និង​ការ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​។​

​យោង​តាម​ផេ​ក​របស់​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តី​ពី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សន្និសីទ​នេះ ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ប្រធានបទ​រង​ចំនួន​៩​ទៀត​គឺ ១-​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រកប​ដោយ​ភាព​ឆ្លៀត​វៃ​, ២-​ការងារ ការ​បង្កើត​ការងារ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​, ៣-​ទីក្រុង ទេស​ចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ភាព​ធន់​នៃ​តំបន់ឆ្នេរ​, ៤-​និរន្តរភាព​ថាមពល ធនធាន​រ៉ែ និង​ឧស្សា​ហ​កម្ម​ប្រកបដោយ​ការ​ច្នៃប្រឌិត​, ៥-​បញ្ចប់​ភាព​អត់ឃ្លាន ការ​ធានា​នូវ​ការ ផ្គត់ផ្គង់​ចំណីអាហារ កា​រលើ​កម្ពស់​សុខភាព និង​និរន្តរភាព​ជលផល​, ៦-​ការ​គ្រប់គ្រង និង​និរន្តរភាព​នៃ​ធនធាន​សមុទ្រ ការ​អភិរក្ស និង​និរន្តរភាព​សកម្មភាព​សេដ្ឋកិច្ច​, ៧-​សកម្មភាព​អាកាសធាតុ កសិកម្ម ការ​គ្រប់គ្រង​សំណល់ និង​ភាព​ស្អាត​នៃ​សមុទ្រ​, ៨-​សន្តិសុខ​សមុទ្រ សុវត្ថិភាព និង​ការ​អនុវត្ត​ច្បាប់ និង​៩-​ប្រជា​ជន វប្ប​ធ​ម៍ សង្គម និង​សហគមន៍ បរិ​យា​ប័ន​នៃ​សេដ្ឋកិច្ច​ព​ណ៍​ខៀវ ។​

​មួយ​គ្នា​នេះ​សន្និសីទ​ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​រួម​ចំនួន​៤​ទៀត​ផង​ដែរ​គឺ ១-​បច្ចេកវិទ្យា​ថ្មី និង​ការ​ច្នៃប្រឌិត​សម្រាប់​ធនធាន​សមុទ្រ សមុទ្រ បឹង និង​ទន្លេ​, ២-​ការ​ប្រឈម កាលានុវត្តភាព អាទិ​ភាព និង​ភាព​ជា​ដៃគូ​, ៣-​ហិរញ្ញវត្ថុ​សម្រាប់​សេដ្ឋកិច្ច​ព​ណ៍​ខៀវ និង​៤-​ស្ត្រី​យុវជន និង​សេដ្ឋ​កិច្ច​ព​ណ៍​ខៀវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ