ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ​ នឹង​ពិភាក្សា​បញ្ហា​បត្យាប័ន​អ្នកទោស ​លើកលែង​ពន្ធ​ត្រួត​គ្នា និងបញ្ហា​បោះបង្គោលព្រំដែន​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឡាវ នឹង​ជួប​ពិភាក្សា​ពី​បញ្ហា​បត្យាប័ន​អ្នកទោស ការ​លើកលែង​ពន្ធ​ត្រួត​គ្នា និង​បញ្ហា​បោះបង្គោល​ព្រំដែន​ទ្វេរ​ភាគី ។ នេះ​បើ​តាម​លោក​ទូត​ឡាវ​ថ្មី​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា ។​…

​រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឡាវ នឹង​ជួប​ពិភាក្សា​ពី​បញ្ហា​បត្យាប័ន​អ្នកទោស ការ​លើកលែង​ពន្ធ​ត្រួត​គ្នា និង​បញ្ហា​បោះបង្គោល​ព្រំដែន​ទ្វេរ​ភាគី ។ នេះ​បើ​តាម​លោក​ទូត​ឡាវ​ថ្មី​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា ។​

​លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ស្រង់​សំដី លោក អាំ​ផាយ ឃិ​ន​ដា​វង្ស ( Amphay KINDAVONG) ឯកអគ្គរដ្ឋទូត​ឡាវ​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ក្រោយ​ជំនួប​ពិភាក្សា​ការ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា​ថា ក្នុង​ជំនួប​ពិភាក្សា​លោក​ទូត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ​រដ្ឋាភិបាល​ប្រទេសទាំង​ពីរ​នឹង​ចុះ​កិច្ចព្រមព្រៀង​យោគយល់​គ្នា​លើ​វិស័យ​អប់រំ វប្បធម៌ និង​ថាមពល​អគ្គិសនី ។ ជាមួយ​គ្នា​នេះ​ប្រទេស​ទាំង​ក៏​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម ពិសេស​សការ​លើកលែង​ពន្ធ​ត្រួត​គ្នា និង​បញ្ហា​បត្យាប័ន​អ្នកទោស​ផង​ដែរ ។​

​លោក អាំ​ផាយ ឃិ​ន​ដា​វង្ស បាន​អបអរ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង សមាជិក រដ្ឋសភា​នីតិកាល​ទី​៦ និង​បាន​សាទរ​យ៉ាង​ក្រៃ​លែង​ចំពោះ​រដ្ឋសភា​កម្ពុជា ដែល​ផ្តល់​សេចក្តី​ទុកចិត្ត​ជូន​សម្តេច ហេង សំ​រិ​ន បន្ត​ដឹកនាំ​រដ្ឋសភា​ក្នុង​អាណត្តិ​ថ្មី​ទៀត ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ