ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៦ ក្រឡាប់ចាក់​ដំឡូង​មី​ពេញ​លើ​ថ្នល់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​មាន​ដឹក​ដំឡូង​មី​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​មាន​ដឹក​អ្នកដំណើរ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ម៉ាក​សាំយ៉ុង​​រង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​ក្រឡាប់ចាក់​ដំឡូង​មី​ចោល​ពេញ​លើ​ថ្នល់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៩​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ធំ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​មាន​ដឹក​ដំឡូង​មី​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​មាន​ដឹក​អ្នកដំណើរ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ម៉ាក​សាំយ៉ុង​​រង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​ក្រឡាប់ចាក់​ដំឡូង​មី​ចោល​ពេញ​លើ​ថ្នល់ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៩​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ
៣A-២៧៣៩ មាន​ដឹក​ដំឡូង​មី អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ចំណែក​ភាគី​រថយន្ត​មួយ​គ្រឿង​ម៉ាក​រថយន្ត​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៥៧៧០ មាន​ដឹក​អ្នកដំណើរ បើកបរ​ដោយ​ឈ្មោះ ហេង ជ្រុ​យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​រង​របួសធ្ងន់ និង អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ ១-​ឈ្មោះ ទូច ផល្លា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ពោធិ៍​បាក់​ករ សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន បាន​រង​របួសស្រាល ២-​ឈ្មោះ ឃុ​យ ម៉េ​ង​ស្រៀ​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន បាន​រង​របួសស្រាល និង​៣-​ឈ្មោះ ឈ បៀ​ង​គង់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន បាន​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​បាន​បើកប​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ដឹក​ដំឡូង​មី បាន​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ពេញទំហឹង​ម៉ាក​សាំង​យ៉ុ​ង​មាន​ដឹក​អ្នកដំណើរ​ដែល​កំពុង​តែ​ឈប់​ចត​ដាក់​ម៉ូយ​នៅ​លើ​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ភាគី​ខាង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​រង​របួសធ្ងន់​ស្រាល​៤​នាក់ និង​ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្រឡាប់ចាក់​ដំឡូង​មី​ចោល​ពេញ​លើ​ផ្លូវ រីឯ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​ឈប់​លើ​ទ្រូងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួម​ផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មាន​ដឹក​ដំឡូង​មី​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រយូវ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ