ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ឆ្នាំ​2018​កើនឡើង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​សាខា​ពន្ធដារ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ ដែល​បាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃ​ទី​១ ខែមិថុនា និង​បិទ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​សាខា​ពន្ធដារ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ ដែល​បាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃ​ទី​១ ខែមិថុនា និង​បិទ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

លោក សន សុផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ចំនួន​រថយន្ត​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នាំ​យក​មក​បង់ពន្ធ​ប្រចាំឆ្នាំ​២០១៨ ទាំង​នៅ​សាខា​ពន្ធដារ​ខេត្ត និង​នៅ​តាម​ប្រព័ន្ធ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណ​:​យោគយល់​គ្នា (MOU)​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ខេត្ត​ព្រះ​សីហ​នុ ឃើញ​ថា ការ​បង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​មាន​ចំនួន​១៣.១៣៧​គ្រឿង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ កើនឡើង​ជាង​១.០០០​គ្រឿង ឬ​ស្មើនឹង​កំណើន​១១,៨៨% ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត បាន​បន្ត​ថា ៖« ការ​កើនឡើង​នេះ ដោយសារ​ចំនួន​យានយន្ត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​មានការ​កើនឡើង​ច្រើន ខណៈ​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មាន​ជីវភាព​កាន់តែ​ល្អរ​ប្រសើរ​ឡើង និង​មានការ​ភ្ញាក់រលឹក​ខ្ពស់​ពី​កាតព្វកិច្ច​របស់​ខ្លួន ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង »​។

លោក​បញ្ជាក់​ថា ៖« ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​បង់ពន្ធ​តាម​ពេលវេលា​ខាងលើ​នេះ មាន​ចំនួន​រហូត​ដល់​ទៅ​ជាង​៦​ពាន់​លាន​រៀល ហើយនឹង​បន្ត​កើនឡើង​បន្ថែម​ទៀត នៅ​ពេល​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ខាង​មុខ​នេះ » ។

ក្នុង​នាម​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​នៅ​ក្នុង​ខេត្ត ក៏​ដូច​ជា​នៅ​ទូ​ទាំ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រញាប់​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ និង​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា​ដែល​បាន​កំណត់​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​ជៀសវាង​ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ទ្វេ​ដង ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៩​តទៅ អគ្គ​នាយកដ្ឋាន​ពន្ធដារ នឹង​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​មធ្យោបាយ​យានយន្ដ​ដឹក​ជញ្ជូន​ទាំង​ឡាយ​​ណា​ដែល​មិន​ទាន់​ធ្វើការ​ប្រកាស​បង់ពន្ធ​ត្រឹមត្រូវ ដោយ​សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ