ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាពយ៉ាង​សកម្ម​តំបន់​ផ្លូវ​រថភ្លើង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង ញៀន​នៅ​តំបន់​ផ្លូវ​រថភ្លើង R6 ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង
ញៀន​នៅ​តំបន់​ផ្លូវ​រថភ្លើង R6 ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ តារា ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​រើស​អេ​ត​ចាយ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ​បាន​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​នគរបាល​នៃ​អធិការ​នគរបាល​ខណ្ឌដូនពេញ​ធ្វើ​ស្រាវជ្រាវ​ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន​ទៀត​។

ក្រោយមក​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បាន​នាំ​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សក​កម្ម​ម្នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​ទាំង​២​កញ្ចប់​ធំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​។

បច្ចុប្បន្ន​បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀ​នម្នាក់​ខាងលើ រួម​ជាមួយនឹង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ