ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបក្របួចបាន…បុរស​ដែលត្រូវជាប់​​គុកអស់មួយ​ជីវិត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកោះកុង ខេត្តកំពត និង​ស្រុក ​អូ​រយ៉ា​ដាវ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកោះកុង ខេត្តកំពត និង​ស្រុក
​អូ​រយ៉ា​ដាវ ព្រមទាំង​អង្គភាព​ការពារ​សិទ្ធិ​កុមារ​កម្ពុជា ហៅ​កាត់​ថា CPU បាន​សហការ​ជាមួយ​កម្លាំង​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តរតនគិរី ធ្វើការ​ស្រាវជ្រាវឈាន​ដល់​ការ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ សុខ ផា​ន ហៅ(​យឹ​ង ឌី ឬយឹ​ង សំណាង​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សែន​ព​ន្លូ​ង ឃុំ​សំរោង​ ស្រុកទូក​មាស ខេត្តកំពត ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​កុមារ​ម្នាក់​នៅ​ខេត្តកោះកុង ជនសង្ស័យ​រូប​នេះ បាន
រ​ត់ទៅ​សម្ងំ​លាក់ខ្លួន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា ស្ថិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី ។

ការ​ចាប់ខ្លួន​ពិរុទ្ធជន​ជា​ឃាតករ​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​អំណាច​សាលក្រម​លេខ​១៥២ ចុះ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១០ របស់​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​ផ្ដន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​អស់​
មួយ​ជីវិត ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្ត កោះកុង កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០០៩ ដែល​ជន​រង​គ្រោះជា​កុមារ ។

ក្រោយ​ពី​ចាប់ខ្លួន​ពិរុទ្ធជន​បាន​ហើយ ​ត្រូវ​បាន​កម្លាំង​សហការ​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ខេត្តកោះកុង ដែល​ជា​ម្ចាស់​ករណី ដើម្បី​នាំ​ខ្លួន​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​ គឺ​គុក​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ