ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​អ្វី​ថ្លែង ! នៅ​ក្នុង​មុង​តែ​២​នាក់ បងថ្លៃ​លួងលោម​រំលោ.ភ​នាង​មាន​ផ្ទៃពោះ​បាន​សម្រេច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ត្រូវជា​បងថ្លៃ​បាន​លួងលោម​ប្អូនថ្លៃ​ទាំង​នាង​មាន​ផ្ទៃពោះ​បី​ខែ ដោយសារ​ប្តី​របស់​នាង​ទៅ​រត់​ម៉ូតូឌុប​បាត់​រំលោភ​បាន​សម្រេច​មួយ​ដង ។ ហេតុការណ៍​នះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​០០​នាទី ចំណុច​កើតហេតុ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ភូមិ​ពោធិ៍​តូច…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ត្រូវជា​បងថ្លៃ​បាន​លួងលោម​ប្អូនថ្លៃ​ទាំង​នាង​មាន​ផ្ទៃពោះ​បី​ខែ ដោយសារ​ប្តី​របស់​នាង​ទៅ​រត់​ម៉ូតូឌុប​បាត់​រំលោភ​បាន​សម្រេច​មួយ​ដង ។ ហេតុការណ៍​នះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​០០​នាទី ចំណុច​កើតហេតុ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ភូមិ​ពោធិ៍​តូច ឃុំ​កំ​ពង​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ ជា កុសល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​កោះ​ចិន ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល (​ឃាត់ខ្លួន​) រីឯ​ជន​រង​គ្រោះ​ឈ្មោះ ស​.​ច​.​ថ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ។

នគរបាល​ស្រុក​ពញ្ញាឮ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​នៅ​ក្នុង​បន្ទប់​ជួល​លេខ​៥​តែ​ម្នាក់ឯង​ដោយ​មាន​ផ្ទៃពោះ​បី​ខែ​កន្លះ​រង់ចាំ​ប្តី​មក​ពី​រត់​ម៉ូតូ​វិញ ។ ជួន​ពេល​នោះ​ដែរ​បងថ្លៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ ជា កុសល បាន​មក​ស្នាក់​នៅ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ជន​រង​គ្រោះ ។

រហូត​ដល់​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ជន​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង​ពុំ​ឃើញ​ប្ដី​ត្រឡប់​មក​វិញ​ឡើយ​ឃើញ ដូច្នេះ​ជនសង្ស័យ​ជា​បងថ្លៃ​បាន​ហៅ​ជន​រង​គ្រោះ​មក​ចូល​ដេក​នៅ​ក្នុង​មុង​ជាមួយ​ខ្លួន ក្នុង​ខណៈនោះ​ជន​រង​គ្រោះ​បាន​ចូល​ដេក​ជាមួយ​ជនសង្ស័យ​ដោយ​ខ្លាច​ខ្មោច​មិន​ហ៊ាន​ដេក​ម្នាក់ឯង ឆ្លៀតពេល​នោះ​ជនសង្ស័យ​បាន​និយាយ​លួងលោម​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ​រហូត​បាន​សម្រេច​តែ​ម្តង ។

ក្រោយមក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កំពង់​លួង រួច​មក​កម្លាំង​ប៉ុស្តិ៍​បាន​សហ​ការ​ជាមួយ​ជំនាញ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​ធ្វើ​សាកសួរ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ