ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ-ស្ទឹងត្រែង…ជនជាប់ចោទ២នាក់​ធ្វើអត្តឃា.តស្លា.ប់​ក្នុង​ថ្ងៃ​តែ​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង ៖ ពិរុទ្ធជន​ម្នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ស្រាប់តែ​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៨ វិច្ឆិកា ក៏​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ការ​ចង​.​ក​សម្លាប់​ខ្លួន​របស់​ពិរុទ្ធជន​នេះ គឺ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន…

ខេត្តស្ទឹងត្រែង ៖ ពិរុទ្ធជន​ម្នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ស្រាប់តែ​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៨ វិច្ឆិកា ក៏​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

ការ​ចង​.​ក​សម្លាប់​ខ្លួន​របស់​ពិរុទ្ធជន​នេះ គឺ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិកា ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ឫស្សី ។ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​ជាប់ពិរុទ្ធ​រូប​នេះ គឺជា​ឃាតករ​សម្លាប់​មនុស្ស​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​គេចខ្លួន​មក​សម្ងំ​រស់នៅ​ខេត្តស្ទឹងត្រែង ។

ការ​ចាប់ខ្លួន​ជន​ជាប់ពិរុទ្ធ​ជា​ឃាតករ​នេះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៣២៦ ចុះ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៨ របស់​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​បាន​បង្ហាញ​ថា ជន​ជាប់ពិរុទ្ធ​នេះ​ឈ្មោះ ជឹ​ង ប៊ុ​ន​នី​ន ហៅ ជឹ​ង នី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ក្នុង​អំពើ​ឃាតកម្ម ។

ជន​ជាប់ពិរុទ្ធ​នេះ​ត្រូវ​បាន​សមត្ថកិច្ច កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយនឹង​ត្រូវ​ប្រគល់​ជូន​ទៅ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​នាំ​មក​ភ្នំពេញ​បន្ត​នីតិវិធី ។ ក្រោយ​ពេល​សាកសួរ នៅ​ដំណាក់កាល​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​ចប់​សព្វគ្រប់​ហើយ ពិរុទ្ធជន​រូប​នេះ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ផ្ញើ​ទុក​នៅ​ទីនោះ​មួយ​យប់​សិន និង​មាន​គម្រោង​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ដើម្បី​ប្រគល់​ជូន​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​នេះ ស្រាប់តែ​នៅ​យប់​នោះ​ពិរុទ្ធជន​រូប​នេះ​ក៏​បាន​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ឃុំខ្លួន​តែ​ម្តង ។

ចងក​សម្លាប់​ខ្លួន​ក្នុង​មន្ទីរឃុំឃាំង​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ
រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ឃំ​ុ​ឃាំង​នៃ​អធិការដ្ឋា​ន​​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា។ ជនសង្ស័យ​ឈ្មោះ គឹ​ម ឈុ​ន​ទូច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដើម​មាក់ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌច្បារ​អំពៅ ។ ជនសង្ស័យ​រូប​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន និង​មាន​ផ្ទុកមេរោគ​អេស​ដ៍​ផង​ដែរ ។

អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែន​យុត្តិធម៌ លោក​វរសេនីយ៍ទោ ម៉ៅ សឿ​តថ្លែងប្រាប់​កេ​ាះ​សន្តិភាព​នា​រសៀល​ថ្ងៃ​ដដែល​នោះ​ថា ជនសង្ស័យ​ដែល​ចងក​ធ្វើ​អត្តឃាត​នេះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៥ខែវិច្ឆិកា​កន្លង​ទៅ ក្រោយ​ពេល​រូបគេ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យ​សម្បត្តិ ។ រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​កើតហេតុ កម្លាំង​ជំនាញ​បាន​កសាង​សំណំ​ុ​រឿង​ត្រៀម​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

លោក​អធិការរង​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​នោះ​លោក អ៊ំ​ុ សុ​ភក្ត្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ខាងលើ​ពី​បទ​លួច ។ ក្រោយ​ការ​ចោទប្រកាន់​រួច ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃំ​ុ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជាប​ណ្តេ​ាះ​អាសន្ន​វិញ​សិន រង់ចាំ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​វិញ​នា​រសៀល​ថ្ងៃ​ដដែល​ម្តងទៀត ដើម្បី​ចៅក្រម​ស៊ើបសួរ និង​សម្រេច​ថា តើ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ឬ​យ៉ាងណា ?

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​ជិត​១​រសៀល​នគរបាល​បាន​ឃំ​ុ​ជនសង្ស័យ​ខាងលើ​ក្នុង​បន្ទប់​ឃំ​ុ​ឃាំង​របស់​សមត្ថកិច្ច​ដ ោ​យ​ឃំ​ុ​ខ្លួន​រួម​គ្នា​ជាមួយ​ជនសង្ស័យ​ម្នាក់​ទៀត ។ លុះ​នៅ​វេលា​ម៉ោង​១​រសៀល ជនសង្ស័យ​រូប​នេះ​ក៏​បាន​ចងក​សម្លាប់​ខ្លួន​តែ​ម្តង ដោយ​យក​ក្រណាត់​ជូត​ការ៉ូ​ហែក​ជា​ចម្រៀក​ៗ​រួច​ចងក​ភ្ជាប់​នឹង​ស៊ុមទ្វារ​បន្ទប់​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ខណៈ​ដែល​ជនសង្ស័យ​ម្នាក់​ទៀត​កំពុង​ដេក​លក់ ហើយ​នគរបាល​ចេញ​ទៅ​ហូប​បាយ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ផ្នែកកោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ដល់​ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព ។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក នគរបាល​ជំនាញ​បញ្ជាក់​ថា ជនសង្ស័យ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ប្រាកដ​មែន ពំ​ុ​មែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ