ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​១​ក្រុម​គាស់​ចូល​រោងចក្រ​ផលិត​កាបូប​ដោយ​សុវត្ថិភាព​អស់ទ្រព្យ​ជា​ច្រើន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​ថ្លើមធំ​មែន ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​បួន​ទៅ​ប្រាំ​នាក់ បាន​ធ្វើ​សកម្មភាព​ចូល​លួច​គាស់​ក្នុង​រោងចក្រ​ផលិត​កាបូប​ទាំង​កណ្តាល​យប់ និង​ធ្វើ​សកម្មភាព​រុះរើ​កកាយ វាយ​ទំ​លុះ​យក​កុំព្យូទ័រ លុយកាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត ប្រើ​រយៈពេល​ជា​ច្រើន​ម៉ោង​បាន​ដោយ​សុវត្ថិភាព…

ខេត្តកណ្តាល ៖ ពិតជា​ថ្លើមធំ​មែន ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​បួន​ទៅ​ប្រាំ​នាក់ បាន​ធ្វើ​សកម្មភាព​ចូល​លួច​គាស់​ក្នុង​រោងចក្រ​ផលិត​កាបូប​ទាំង​កណ្តាល​យប់ និង​ធ្វើ​សកម្មភាព​រុះរើ​កកាយ វាយ​ទំ​លុះ​យក​កុំព្យូទ័រ លុយកាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត ប្រើ​រយៈពេល​ជា​ច្រើន​ម៉ោង​បាន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ហូរ​ឡើយ ។

ជា​ហេតុ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​ដល់​លោក​មេ​ប៉ុស្តិ៍​ព្រែក​ហូរ​ថា គ្មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច​ការងារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​។ ហេតុការណ៍​គួរ​អោយ​ភ្ញាក់ផ្អើល​នោះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ FMF MANUFACTURING CO LTD ផលិត​កាបូប ស្ថិត​នៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ ក្រុម​កម្មករ និង​កម្មការិនី​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ក៏​ប្រទះ​ឃើញ​ជញ្ជាំង​រោងចក្រ​ហើប​មាន​ប្រហោង​ខុស​ពី​ធម្មតា ក៏​មានការ​សង្ស័យ​នាំ​គ្នា​ប្រាប់​ខាង​រដ្ឋបាល​រោងចក្រ​បង្ក​ការ​ឆោ​រ​ឡោ ហើយ​បើក​កាមេរ៉ា​សុវត្ថិភាព​មើលឃើញ​ក្រុម​ចោរ​ចូល​លួច​គាស់​ជញ្ជាំង​រោងចក្រ រួច​បន្ត​ធ្វើ​សកម្មភាព​រុះរើ កកាយ វាយ​ទំ​លុះ​យក​កុំ​ព្យូ​ទ​រ័ លុយកាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត​ប្រើ​រយៈពេល​ជា​ច្រើន​ម៉ោង​បាន​ដោយ​សុវត្ថិភាព​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល កម្លាំង​អធិការ​ក្រុង​តា​ខ្មៅ កំពុង​តាម​ប្រមាញ់​តាម​ចាប់​ក្រុម​ចោរ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

អ្នក​រស់នៅ​សង្កាត់​ព្រែក​ហូរ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ​សព្វថ្ងៃ​បញ្ហារ​អសន្តិសុខ​មានការ​កើតឡើង​យ៉ាង​ខ្លាំង ដូច​ជា រឿង​គ្រឿងញៀន រឿង​ល្បែង​កន្ទុយលេខ រឿង​ប្រជល់​មាន់ ហាក់​មានការ​កើនឡើង ដោយ​មិនឃើញ​វត្តមាន​លោក ឯម ច័ន្ទ​ណា​រ៉ាត់ មេ​ប៉ុស្តិ៍​ព្រែក​ហូរ ចុះ​បង្ក្រាប​ឡើយ ដោយ​លោក​មេ​ប៉ុស្តិ៍​រវល់​តែ​រកស៊ី​ជីកដី ដឹក​ដី​ផ្ទាល់ខ្លួន​ទៅ​វិញ មិន​ខ្វល់​ពី​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឡើយ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ