ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ឱ្យលេងដោយគ្មានស្ទាក់ស្ទើរ Pep ឱ្យ​កីឡាករ​វ័យក្មេង​១​រូប​លេង​នៅ​ប្រកួត Champions League

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ លោក Pep Guardiola បាន​សម្រេច​ឲ្យ​កីឡាករ​វ័យក្មេង​អាយុ​១៨​ឆ្នាំ…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ លោក Pep Guardiola បាន​សម្រេច​ឲ្យ​កីឡាករ​វ័យក្មេង​អាយុ​១៨​ឆ្នាំ អាច​ចូល​លេង​នៅ Man City បាន សម្រាប់​ការ​ប្រកួត Champions League ជាមួយនឹង Lyon ។

កីឡាករ​អាយុ​១៨​ឆ្នាំ​នេះ​បាន​ក្លាយទៅជា​ជម្រើស​របស់​ក្រុម ក្រោយ​ពេល​កីឡាករ​ជើង​ខ្លាំង​៣​នាក់ (Bernardo Silva, Ilkay Gundogan និង Gabriel Jesus) មិន​អាច​ចូល​ហ្វឹកហាត់​បាន​នៅ​ថ្ងៃ​ចន្ទ​ពេល​ព្រឹក ។

នៅ​ពេល​គេ​សួរ​ពី​លទ្ធភាព ដែល Phil Foden អាច​ចូល​លេង​ឲ្យ Man City លោក Guardiola ថា​៖ «​ពិត​ណាស់ ! Phil នៅ​ពេល​នេះ គឺ​ខ្លាំង​ជាង​មុន ហើយ​អាច​លេង​ជាមួយ​ពួក​យើង​បាន​ដោយ​គ្មាន​ការ​សង្ស័យ ។ គេ​លេង​បាល់​មាន​ភាព​មោះមុត​ណាស់ ហើយ​ធ្វើការ​ប្រកួត​កាន់តែ​តានតឹង​» ។

លោក​បាន​បន្ត​ថា ៖«​រាល់ពេល​ដែល​គេ​លេង គឺ​គេ​លេង​បាន​ល្អ ។ នេះ​គឺជា​មូលហេតុ​ដែល​គេ​អាច​ចូល​លេង​ជាមួយ​យើង​បាន ។ គេ​គឺជា​ផ្នែក​មួយ​របស់​ក្រុម​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bernardo អាច​នឹង​មក​លេង​វិញ​នៅ​ចុង​ស​ប្តា​ហ៍​ក្នុង​ការ​ប្រកួត​ជាមួយនឹង Bournemouth ខណៈ​ដែល Gundogan នៅ​ឈឺ​ឆ្អឹង​បាតជើង ។ Jesus មាន​របួស​តិចតួច​នៅ​សាច់ដុំ ពេល​ហ្វឹកហាត់​នៅ​ថ្ងៃអាទិត្យ​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ