ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​និយាយ​អាច​ទ្រោល​គ្រប់​ហេតុការណ៍

5 ឆ្នាំ មុន

មនុស្ស​គ្រប់​រូប​ដែល​កើតមក​ក្នុង​លោក​នេះ​រមែង​មានការ​ទាក់ទង​គ្នា​ដោយ​ពាក្យ​សម្តី ព្រោះ​ពាក្យ​និយាយ​មាន​អំណាច​ដ៏​ក្រៃ​លែង ។ ខាងក្រោម​នេះ​ជា​ឥទ្ធិពល​នៃ​ពាក្យ​និយាយៈ ១-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​ហេតុ​អាក្រក់ ឱ្យ​ក្លា​យមក​ជា​ហេតុ​ល្អ​បាន​។ ២-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​មានទុក្ខ​ឱ្យ​ភ្លេច​ទុក្ខ​បាន​។ ៣-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ខ្ជិល ឱ្យមក​ជា​អ្នកមាន​ព្យាយាម​បាន​។ ៤-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ល្ងង់…

មនុស្ស​គ្រប់​រូប​ដែល​កើតមក​ក្នុង​លោក​នេះ​រមែង​មានការ​ទាក់ទង​គ្នា​ដោយ​ពាក្យ​សម្តី ព្រោះ​ពាក្យ​និយាយ​មាន​អំណាច​ដ៏​ក្រៃ​លែង ។ ខាងក្រោម​នេះ​ជា​ឥទ្ធិពល​នៃ​ពាក្យ​និយាយៈ

១-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​ហេតុ​អាក្រក់ ឱ្យ​ក្លា​យមក​ជា​ហេតុ​ល្អ​បាន​។

២-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​មានទុក្ខ​ឱ្យ​ភ្លេច​ទុក្ខ​បាន​។

៣-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ខ្ជិល ឱ្យមក​ជា​អ្នកមាន​ព្យាយាម​បាន​។

៤-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ល្ងង់ ឱ្យមក​ជា​មនុស្ស​ឆ្លាត​បាន​។

៥-​ពាក្យ​និយាយ អាច​ដូរ​ផ្លាស់​មនុស្ស​ចចេស​រឹងរូស​ឱ្យ​ត្រឡប់​មក​ជា​មនុស្ស​ប្រដៅ​ងាយ​បាន​។

៦-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​កំពុង​មាន​កង្វល់​ឱ្យ​ជា​មនុស្ស​ស្ងប់​បាន​។

៧-​ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​ខូច​សតិ​ឱ្យ​មាន​សតិ​វិញ​បាន​។

៨-​ពាក្យ​និយាយ​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈ្លោះ​គ្នា ទៅ​ជា​ល្អ​នឹង​គ្នា​បាន​។

ចំពោះ​ពាក្យ​និយាយ​នេះ​ក៏​មាន​អំណាច​អាច​និយាយ​ឱ្យ​មនុស្ស​ខូចប្រយោជន៍ និយាយ​ទម្លាយ​សេចក្តីសុខ​របស់​អ្នក​ដទៃ​បាន​គ្រប់យ៉ាង​គឺ​កើត​ចេញពី​ពាក្យ​សម្តី​នេះឯង ។