ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ឡេ​ឌី ហ្កា​ហ្កា ស្រាប់តែ​ធ្វើ​រឿង​១​ភ្លាម

5 ឆ្នាំ មុន

នាង ​ឡេ​ឌី ហ្កា​ហ្កា ជាមនុ​ស្សម្នាក់​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ពី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​​យកនំ​ភី​ហ្សា​ទៅ​ចែក​ដល់​ដៃ​ជន​រង​គ្រោះ ។ ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋ​អាមេ​រិក​បាន​បង្ក​ឲ្យ​ផ្ទះ​របស់​ពលរដ្ឋ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត មាន​អ្នក​ស្លាប់​ជាង​៧០​នាក់ និង​បាត់​ខ្លួន​ប្រហែល​១.០០០​នាក់…

នាង ​ឡេ​ឌី ហ្កា​ហ្កា ជាមនុ​ស្សម្នាក់​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ពី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​​យកនំ​ភី​ហ្សា​ទៅ​ចែក​ដល់​ដៃ​ជន​រង​គ្រោះ ។ ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋ​អាមេ​រិក​បាន​បង្ក​ឲ្យ​ផ្ទះ​របស់​ពលរដ្ឋ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត មាន​អ្នក​ស្លាប់​ជាង​៧០​នាក់ និង​បាត់​ខ្លួន​ប្រហែល​១.០០០​នាក់ ។

តារាចម្រៀង​ ឡេ​ឌី ហ្កា​ហ្កា បាន​បង្ហោះ​Instagram ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ស្នាក់​នៅ​មួយ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រួម​ទាំង​យក​ភី​ហ្សា កាហ្វេ និង​ប័ណ្ណ​ជា​កាដូ​ប្រគល់​ជូន​ជា​កម្លាំងចិត្ត​ដល់​ជន​រង​គ្រោះ ។ ក្រៅពី​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​នោះ នាង​ក៏​សម្រាក​រយៈពេល​៩០​នាទី សំណេះសំណាល និង​ច្រៀង​ឲ្យ​លោកយាយ​អាយុ​៩៨​ឆ្នាំ​ម្នាក់​ស្ដាប់ ។

កាលពីមុន​ឡេ​ឌី ហ្កា​ហ្កា បាន​បង្ហាញ​ក្ដី​បារម្ភ​លើ​អ្នក​រង​គ្រោះ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័រ​នី​ញ៉ា រួម​ទាំង​បាន​កោតសរសើរ​ដល់​អ្នក​ពន្លត់ភ្លើង​ដែល​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ