ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ខ្ពស់​ណាស់​! សុទ្ធតែ​បង្កប់​ក្នុង​បន្តោង​សោ​…​ស្មាន​តែ​គេ​មិនដឹង

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ មុខសញ្ញា​ជក់​និង​ចែកចាយ​ថ្នាំ​ញៀន​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បន្ទាយ​ដី សហការ​ជាមួយ​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​តាម​ប្រមាញ់ រហូត​ឃាត់ខ្លួន​បាន​កាលពី​​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​អ៊ិស្លា​ម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។ ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា…

ខេត្តពោធិ៍សាត់​៖ មុខសញ្ញា​ជក់​និង​ចែកចាយ​ថ្នាំ​ញៀន​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បន្ទាយ​ដី សហការ​ជាមួយ​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​តាម​ប្រមាញ់ រហូត​ឃាត់ខ្លួន​បាន​កាលពី​​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​អ៊ិស្លា​ម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ កើ អុីម​​រ៉​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​អិ​ស្លា​ម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឆែក​ក្នុង​រថយន្ដ​រក​ឃើញ​ម្ស៉ៅ​ក្រាម​ស​ថ្លា​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​ធំ ដាវ​ចំនួន​២ និង​ឧបករណ៍​សម្រាប់​ជក់​មួយ​កំ​ប្លេ​។

ដោយ​មាន​ជំនាញ​ច្បាស់លាស់ សមត្ថកិច្ច​បាន​រក​ឃើញ​ក្នុង​បន្តោង​សោរ​រថយន្ដ​ចំនួន​១​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច​ទៀត សរុប​៧​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​បាន​ដកហូត​រថយន្ដ​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ផង​ដែរ​។

​សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំ​ញៀន​ដែល​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច​ជា​យូ​មក​ហើយ ប៉ុន្តែ​កន្លង​មក​រក​ភស្ដុ​តាង​ដើម្បី​ដាក់បន្ទុក​មិន​ទាន់​បាន ទើបតែ​ពេល​នេះ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​អាច​ដាក់បន្ទុក​បាន​។ ជនសង្ស័យ​និង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ